ប្រធានគណៈកម្មាធិការជាតិអំពីជនវៀតណាមនៅឯបរទេសជួបប្រាស្រ័យ
ជាមួយសហគមន៍ជនវៀតណាមនៅម៉ាកាវ(ចិន)
ក្នុងដំណើរបំពេញទស្សនកិច្ចនៅតំបន់មួយចំនួនរបស់ចិន នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ អនុរដ្ឋមន្ត្រីការបរទេស ប្រធានគណៈកម្មាធិការជាតិអំពីជនវៀតណាមនៅឯបរទេស លោក Vu Hong Nam បានមានជំនួបសន្ទនាជាមួយដំណាងសហគមន៍ជនវៀតណាមនៅម៉ាកាវ (ចិន) ។ នៅទីនេះ លោក Vu Hong Nam បានអះអាងថា៖ បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាមជានិច្ចកាលផ្តល់ការយកចិត្តទុកដាក់ជាពិសេសចំពោះសហគមន៍ជនវៀតណាមនៅឯបរទេសនិយាយរួម និងសហគមន៍ជនវៀតណាមនៅម៉ាកាវនិយាយដោយឡែក និងចាត់ទុកសហគមន៍ជនវៀតណាមនៅឯបរទេសជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញបានឡើយ។ អនុរដ្ឋមន្ត្រី លោក Vu Hong Nam វាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់សហគមន៍ជនវៀតណាមនៅម៉ាកាវចំពោះបុព្វហេតុកសាងប្រទេសជាតិ ក្នុងរយៈពេលកន្លងទៅនិងមានគោលបំណងថាបងប្អូនប្រជាជននៅទីនេះ បន្តអនុវត្តល្អគោលការណ៍ គោលនយោបាយ និងច្បាប់របស់ប្រទេសសាមី ខំប្រឹងប្រែងជំនះពុះពារលើការលំបាកសាកល្បង រួមគ្នាសាមគ្គីភាព ធ្វើមានសំរាប់គ្រួសារ ស្រុកកំណើតនិងប្រទេសជាតិវៀតណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម