• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្រ្តការពារមាតុភូមិក្នុងស្ថានភាពថ្មី


 បន្តការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្រ្តការពារមាតុភូមិក្នុងស្ថានភាពថ្មី

នាព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ គណៈកម្មាធិការបក្សយោធាមជ្ឈឹម ក្រសួង​ការពារ​ប្រទេស​វៀត​ណាម​បាន​រៀបចំសន្និសីទ​យោធាន​យោបាយ​នៃកង​ទ័ព​ទាំង​មូល​សំដៅវាយ​តម្លៃ​លទ្ធផល​នៃការ​ដឹក​នាំ ​បញ្ជាណែនាំ ​អនុវត្តភារកិ​ច្ចយោធា ការពារជាតិ នា​ឆមាសទីមួយឆ្នាំ ​២០១៧ និងអនុវត្តភារ​កិច្ចនា​ឆមាស​ទីពី​រឆ្នាំ​២០១៧។ នៅទីនេះ នាយករដ្ឋមន្រ្តីវៀត​ណាមលោក Nguyen Xuan Phuc បាន​វាយតម្លៃចំពោះ គណៈកម្មាធិកា​របក្សយោធាម​ជ្ឈឹម ក្រសួងការពារប្រ​ទេស ដែលបាន​អនុវត្ត​យ៉ាងមឺង​ម៉ាត់នូវការ​បញ្ជា​ណែនាំ​របស់​បក្ស​ រដ្ឋ ហើយដឹកនាំកង​ទ័ពទាំង​មូលអនុវ​ត្តយ៉ាង​ល្អនូវ​ភារកិច្ច​យោធាការពារ​ជាតិ​នាឆ​មាស​ទី១ ឆ្នាំ ២​០១៧​។ ស្ដីពីភារកិ​ច្ចនាពេលខាងមុខ លោក Nguyen​ Xuan Phuc បានសង្កត់​ធ្ងន់លើ​ខ្លឹមសារ​មួយចំនួន​ដូច​ជា៖  ​បន្ត​អនុវត្ត​ប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសា​ស្រ្តការពា​រមាតុប្រទេស ក្នុងស្ថានភាពថ្មី ធ្វើឲ្យបាន​ល្អការងារ​កសាង​របៀបរប​ប ប្រមូលផ្កុំលើកកំពស់គុណភាពក្នុ​ងការបណ្តុះបណ្តាល កម្លាំងប្រ​យុទ្ធ និងស​មត្ថភាព​ត្រៀម​ខ្លួន​​ជាស្រេច ដើម្បីប្រយុទ្ធជា​ដើម។
 
​​នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានលើកច្បាស់ថានៅក្នុងកាលៈទេសៈណាក៏ដោយ បក្ស រដ្ឋ និង​ប្រជាជនជានិច្ច​កាលគាំទ្រកងទ័ព ហើយបង្កលក្ខណៈងាយស្រួល​បំផុតសម្រាប់កងទ័ព។​ លោកបាន​សម្ដែង​ក្ដីជឿជា​ក់ថា​ កងទ័ពនឹងពង្រីកប្រពៃណីដ៏​ត្រចះត្រចង់ ឆ្លងកាត់រាល់​ការលំបាកសាក​ល្បង ខិត​ខំប្រឹង​ប្រែង​ដើម្បី​​អនុវត្ត​ភារកិច្ច ដែលបានប្រគល់ជូនប្រកបដោយ​ជោគជ័យ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top