• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បក្ស រដ្ឋវៀតណាមជានិច្ចកាលថែទាំដល់ជនមានគុណូបការៈចំពោះប្រទេសជាតិ

នារសៀលថ្ងៃទី១៦ ខែធ្នូ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានជួបសំណេះសំណាលជាមួយ បណ្ដាអតីតយុទ្ធជនទ័ពពិសេស ដែលជាអ្នកបានលះបង់ច្រើនសម្រាប់បុព្វ ហេតុតស៊ូរំដោះជាតិ ឯកភាពប្រទេសជាតិ។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ថ្លែងនៅក្នុងជំនួប (រូបថត៖ VOV)

លោកស្រីប្រធានរដ្ឋសភាបានអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលចងចាំ គោរពគុណូបការៈ ពលីកម្មដ៏ខ្ពង់ខ្ពស់ ការលះបង់ ដ៏ធំធេងនិងការរួមវិភាគទានដ៏ថ្លៃថ្លារបស់អតីតយុទ្ធជនវៀតណាមគ្រប់ជំនាន់ ក្នុងបណ្ដាការតស៊ូប្រឆាំងនឹងខ្មាំងសត្រូវឈ្លានពាន ក៏ដូចជាក្នុងការអនុវត្តភារកិច្ចអន្តរជាតិនិងចូលរួមការងារ​អភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិផងដែរ។ បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ដល់ការងារ ថែទាំ​ជនមានគុណូបការៈ ក្នុងនោះមានការអនុវត្តគោលនយោបាយចំពោះអតីតយុទ្ធជន ក៏ដូចជាសកម្មភាពរបស់សមាគមន៍ អង្គការនានាចំណុះសមាគមន៍អតីតយុទ្ធជនវៀតណាមផងដែរ។ អាស្រ័យហេតុនោះ មាន​គោលជំហរ គោលនយោបាយអនុគ្រោះជាច្រើនចំពោះជនមានគុណូបការៈត្រូវបានចេញផ្សាយនៅគ្រប់តំបន់ទូទាំង​ប្រទេស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top