• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាឱកាសដែលអគ្គលេខាបក្សកុម្មុយ នីស្តវៀតណាម លោក Nguyen Phu Trong ត្រូវបានរដ្ឋសភានីតិកាលទី១៤

 បោះឆ្នោត​ជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋវៀតណាមស​ង្គមនិយម​វៀតណាម  ថ្នាក់ដឹក​នាំនៃប្រទេស​​កម្ពុជា​​ អូស្ត្រាលី និង​ម៉ុងហ្គោលី បានផ្ញើរសារទូរ​លេខនិងលិខិតចូល​រួមអបអរសាទរផងដែរ។

នៅ​ក្នុង​សារលិខិត នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោហ៊ុនសែនបាន​សម្តែង​នូវជំនឿជាក់យ៉ាងមុ​តមាំ​ថា ជា​មួយ​​កិច្ច​​ប្រឹងប្រែង​ប្រកប ដោយការ​គិតគូរ វែងឆ្ងាយ និងគ្មានការនឿ​យហត់របស់​ប្រធានរដ្ឋ ​លោក Nguyen Phu Trong  ប្រទេស​វៀត​ណាម នឹងសម្រេចបានវឌ្ឍនភា​ពកាន់តែធំធេងថែមទៀតជា​បន្ដ​បន្ទាប់ ដើម្បី​ឈាន​ដល់​គោល​​ដៅ ឧស្សាហូបនីយកម្ម និងទំ​នើបកម្មប្រទេសជាតិ​។

ក្នុង​សារលិខិត ទេសារភិបាលអូស្រ្តាលី លោក Peter Cosgrove បាន​វាយ​តម្លៃថា​ទំនាក់​ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ មានប្រពៃណីជាយូរមកហើយ និងត្រូវបាន​ពង្រឹងតាមរយៈការជួបប្រាស្រ័យប្រជាជនយ៉ាងជិ​តស្និទ្ធ កិច្ច​សហប្រតិបត្តិ​ការលើវិស័យ​សេដ្ឋ​កិច្ច - ពាណិជ្ជកម្មកំពុងបានកើនឡើ​ងគួរឲ្យកត់សម្គាល់ ក៏ដូចជាការ​ចែក​រំលែក​នូវចំណុច​ប្រហាក់​ប្រហែលជាច្រើន ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំប​ន់និង​សកលលោក។

ប្រធានា​ធិបតីម៉ុងហ្គោលី លោក Khaltmaa Battulga បានផ្ញើ​សារ​អប​អរសាទ​រជូ​ន​ចំពោះ​អគ្គលេខា​បក្សកុម្មុយ​នីស្ត​វៀត​ណាម​ ប្រធានរដ្ឋនៃសាធារណរដ្ឋ​សង្គមនិយម វៀតណាមលោក​ Nguyen Phu Trong ផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top