• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយឧត្តមសេនីយ៍ Ngo Xuan Lich អញ្ជើញទៅត្រួតពិនិត្យការងារត្រៀមជាស្រេច និងជូនពរបុណ្យតេតកងពឡតូច២០៥


នាយឧត្តមសេនីយ៍ Ngo Xuan Lich អញ្ជើញទៅត្រួតពិនិត្យការងារត្រៀមជាស្រេចនិងជូនពរបុណ្យតេតកងពឡតូច២០៥

នាព្រឹកថ្ងៃ​ទី២៦ ខែមករា ឆ្នាំ២០១៧ នាយ​ឧត្តមសេនីយ៍ លោក Ngo Xuan Lich ​សមាជិក​ការិយាល័យ​នយោបាយ​ ​និង​ជារដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​វៀត​ណាម បានអញ្ជើញ​ទៅត្រួត​ពិនិត្យ​ការងារ​ត្រៀម​ជាស្រេច​និង​​ជូន​​ពរ​បុណ្យ​តេត​ប្រពៃណី​សម្រាប់កម្មាភិបាល យុទ្ធជននៅកងពលតូច ២០៥​(ប្រភេទទ័ព​ទំនាក់​ទំនង​ព័ត៌មាន)។ តាងនាមគណៈកម្មាធិការយោធាបក្ស​មជ្ឈឹម លោក Ngo Xuan Lich បានលើក​សរសើរ​និងវាយ​តម្លៃ​ខ្ពស់ ចំពោះរាល់​លទ្ធផល ស្នាដៃ​លើគ្រប់​ជ្រុង​ជ្រោយ​ដែល​កង​ពល​តូច​២០៥ ទទួល​បាន​នាពេល​កន្លង​ទៅ ព្រម​​ទាំងពាំនាំ​សេចក្តី​ជូន​ពរទៅដល់​កម្មាភិបាល​ និង​យុទ្ធជន​ទាំង​មូលរួម​ទាំង​ក្រុម​គ្រួសារ​នូវ​ឆ្នាំថ្មី​ពោរពេញ​ទៅ​ដោយ​ភាព​សុខសាន្ត​ត្រាល សុភមង្គល​។ លោក Ngo Xuan Lich មានបំណង​ថា កម្មាភិបាល​យុទ្ធជន​កង​ពល​តូច ២០៥ បន្ត​មាន​ការផ្លាស់​ប្តូរថ្មី​និង​ច្នៃប្រឌិត រក្សាសណ្តាប់ធ្នាប់​កសាង​អង្គភាព​កាន់​តែរឹង​មាំអំពី​នយោបាយ​​។ លោក​ Ngo Xuan Lich បានក្រើន​រំលឹកថា ក្នុង​កាលៈទេសៈណាៗទាំង​អស់​កង​ពល​តូច ២០៥ ក៏ត្រូវ​ធានា​​ ឲ្យ​បាន​ល្អ​ភារកិច្ច​ការពារទំនាក់​ទំនង​ព័ត៌មាន​បម្រើ​សកម្មភាព​ របស់​បក្ស​និង​កង​ទ័ព​ទាំង​មូល​៕
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top