ព័ត៌មាន
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសវនាការជាមួយប្រធានសភាជាន់ទាបនិងប្រធានព្រឹទ្ធសភាជប៉ុន
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅជប៉ុន នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នៅទីស្នាក់ការរដ្ឋសភាជប៉ុន នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសវនាការជាមួយប្រធានសភាជាន់ទាបជប៉ុន លោក Tadamori Oshima និងប្រធានព្រឹទ្ធសភាជប៉ុន លោក Chuichi Date។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងអនុប្រធានរដ្ឋសភាជាន់ទាបជប៉ុនលោក Tadamori Oshima
ក្នុងជំនួបទាំងនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc មានបំណងអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម - ជប៉ុនឱ្យកាន់តែទូលំទូលាយនិងស៊ីជម្រៅ ថែមទៀតឈរលើមូលដ្ឋាននៃសមិទ្ធផលដែលទទួលបានដែលសមស្របនិងសេចក្តីប្រាថ្នារបស់ប្រជាជនទាំងពីរ។ ជាពិសេសបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាលើបញ្ហតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា សំដៅរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍នៅក្នុងតំបន់។
រីឯខ្លួនវិញ អនុប្រធានរដ្ឋសភាជាន់ទាបជប៉ុន លោក Tadamori Oshima បានអះអាងថា សភាជាន់ទាបជប៉ុនមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម និងសង្ឃឹមថានឹងបន្តពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាង វៀតណាមនិងជប៉ុនលើគ្រប់វិស័យ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជាមួយ ប្រធានព្រឹទ្ធសភាជប៉ុន លោក Chuichi Date
ក្នុងជំនួបជាមួយប្រធានព្រឹទ្ធសភាជប៉ុន លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមតែងតែគោរពនិងប្រើប្រាស់ប្រភពទុន ODA របស់ជប៉ុនប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្នើរឲ្យរដ្ឋសភាជប៉ុន ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ការងារនិងរវាងតំបន់នានានៃប្រទេសទាំងពីរ និងសម្តែងនូវបំណងឱ្យរដ្ឋសភាទាំងពីរពង្រីកនូវតួនាទី ក្នុងការឃ្លាំមើលក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងរដ្ឋសភាជប៉ុនក្នុងវេទិកាសភាថ្នាក់តំបន់និងពិភពលោក។
រីឯខ្លួនវិញ ប្រធានព្រឹទ្ធសភាជប៉ុន លោក Chuichi Date បានវាយតំលៃខ្ពស់ចំពោះការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាមនិងសមិទ្ធផលសេដ្ឋកិច្ចនិងកិច្ចការបរទេសដែលវៀតណាមទទួលបាន ព្រមទាំងបានអះអាងអំពីសារៈសំខាន់នៃការពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយនិងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរហើយនឹងគាំទ្រដល់រដ្ឋាភិបាលជប៉ុនបន្តសហប្រតិបត្តិការនិងជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម