• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបធ្វើការជាមួយក្រសួងហិរញ្ញវត្ថុ


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបធ្វើការជាមួយក្រសួងហិរញ្ញវត្ថុ

នារសៀលថ្ងៃទី២១ ខែ​មេសា ឆ្នាំ​២០១៦ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​មាន​ជំនួប​ធ្វើការ​ ជាមួយក្រសួងហិរញ្ញវត្ថុ អំពីបណ្ដាដំណោះស្រាយ​ប្រឆាំង នឹងការបាត់បងប្រមូលថវិការដ្ឋ លើក​កំពស់​ប្រសិទ្ធិភាព​ការគ្រប់​គ្រង់​ បំណុល​សាធារណះនិងជំរុញដំណោះស្រាយ​ក្នុងវិស័យនេះ។ ថ្លែង​មតិ​នៅទី​នេះ នាយក​រដ្ឋ​មន្ត្រីលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ ចំពោះសមិទ្ធិផលរបស់ផ្នែកហិរញ្ញវត្ថុ​ក្នុង​ប៉ុន្មាន​ឆ្នាំកន្លង​ទៅ។ ប៉ុន្តែ លោក Nguyen Xuan Phuc ក៏បានចាត់ទុកថា៖ បណ្ដាបញ្ហាដូចជាបំណុលសា​ធារណះ ចំណាយ​ហួសកំរិត​ថវិការដ្ឋ ខ្ជះខ្ជាយនៅ​មានច្រើន បានជាក្រសួងហិរញ្ញវត្ថុ ត្រូវប្តេជ្ញាចិត្ត និងមានកម្មវិធី ធ្វើសកម្មភាព​ជាក់​ស្ដែង រួមចំណែកជាមួយរដ្ឋាភិបាល សម្រេចផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច​របស់​ប្រទេស​ក្នុង​ឆ្នាំ ២០១៦ និងបណ្ដាឆ្នាំជាបន្ត។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ក៏បានប្រគល់​អោយ​ក្រសួង​ហិរញ្ញវត្ថុ រួម​សហការជាមួយធនាគារជាតិ​ក្រសួងផែនការ និងវិនិយោគ ឯកភាព​បណ្ដាវិធាន​ការ​គ្រប់​គ្រង​អតិផរ​ណា ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ចផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

ដើម្បីឲ្យស្មារតីឌៀនបៀនភូ ក្លាយជាកម្លាំងចលករយ៉ាងពិតប្រាកដសម្រាប់ការអភិវឌ្ឍរបស់ខេត្តឌៀនបៀន

ដើម្បីឲ្យស្មារតីឌៀនបៀនភូ ក្លាយជាកម្លាំងចលករយ៉ាងពិតប្រាកដសម្រាប់ការអភិវឌ្ឍរបស់ខេត្តឌៀនបៀន

បន្តសកម្មភាពនៅខេត្តឌៀន បៀន នារសៀលថ្ងៃទី ៣១ ខែមករា អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញដឹកនាំជំនួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត សំដៅជ្រួតជ្រាបអំពីស្មារតីនៃមហាសន្និបាតលើកទី ១៤ របស់បក្ស បញ្ជាក់ពីជម្រើសយុទ្ធសាស្ត្រ និងទិសដៅសមស្រប ដើម្បីឱ្យស្មារតីឌៀនបៀនភូ ក្លាយជាកម្លាំងចលករពិតប្រាកដសម្រាប់ការអភិវឌ្ឍរបស់គណៈកម្មាធិការបក្ស និងប្រជាជនគ្រប់ជនជាតិនៅក្នុងខេត្តឌៀនបៀន។

Top