• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃនិងនាយករដ្ឋមន្ត្រីឡាវ

នារសៀលថ្ងៃទី១៥ ខែមិថុនា ​ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រី​រដ្ឋាភិ បាលវៀតណាម លោ​ក Nguyen Xuan Phuc បានអញ្ជើញ​ជួបពិភាក្សា​ទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ​ លោក Prayuth Chan​ ocha នៅខាង​ក្រៅសន្និសីទ​ជាន់ខ្ពស់​យុទ្ធសាស្ត្រ​សហប្រតិបត្តិការសេដ្ឋកិច្ច ​អេយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ​ (ACMECS) លើកទី៨ និ​ងកិច្ច សហប្រតិបត្តិការ​ កម្ពុជា - ឡាវ - មីយ៉ាន់ម៉ានិងវៀតណាម​ (CLMV) លើកទី៩នៅទីក្រុងបាងកកប្រទេស​ថៃ។
 
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី​ទាំងពីររូប​បាន​សម្តែង​នូវការ​ពេញ​ចិត្ត​ចំពោះការវិវឌ្ឍ​យ៉ាងល្អ​ប្រសើរ​នៃទំនាក់​ទំនងដៃ​គូយុទ្ធសាស្ត្រវៀតណាម-ថៃលើគ្រប់វិ​ស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ចនិ​ងពាណិជ្ជកម្ម។ ភាគីទាំងពីរ​បាន​ឯកភាព ជម្រុញការអនុវត្តរាល់យន្តការសហប្រតិ​បត្តិការសំខាន់រវាងប្រទេសទាំងពីរ​ក្នុង​ឆ្នាំ២០១៨ ក្នុងនោះផ្តោតសំខាន់លើកិច្ច​ប្រជុំគណៈកម្មាធិការច​ម្រុះស្តីពីកិច្ច​សហប្រតិបត្តិ​ការទ្វេភាគី​និង​គណៈកម្មាធិការ​ចម្រុះស្តីពី​ពាណិជ្ជកម្ម​វៀតណាម​-ថៃលើកទី៣។

 
 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយនាយករដ្ឋមន្ត្រីថៃលោក Prayut Chan ocha និងលោកជំទាវ 

ក្នុងឱកាស​នេះ នាយករដ្ឋមន្ត្រីទាំងពីររូ​បបានធ្វើជាកសិណសាក្សីពិធីចុះហត្ថលេខាលើ​អនុ ស្សរណៈយោគ​យល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការរវាងធ​នាគារ Kasikorn របស់ថៃជាមួយ​នា យកដ្ឋាន​អភិវឌ្ឍន៍​សហគ្រាស​នៃក្រសួង​ផែនការ និងវិនិយោគវៀតណាម និងកិច្ចស​ន្យា រវាងក្រុមហ៊ុនចំកាត់ ​Xuan Cau របស់វៀត​ណាម​ជាមួយ​ក្រុមហ៊ុ​ន B.Grimm របស់ថៃ អំពីការ​អភិ វឌ្ឍរោងចក្រអគ្គិសនីថាមព​លព្រះអាទិត្យ Dau T​ieng 1 និង Da​u Tien​g 2​ នៅខេត្ត Tay Ninh។
 
ក្នុងថ្ងៃដដែ​ល  នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀ​តណាម លោក Nguyen Xuan​ Phuc និងលោកជំទាវ អ​ញ្ជើញចូល​រួម​ពិធីលៀង​សាយ​ភោជន៍ រៀបចំឡើងដោយនាយករដ្ឋមន្ត្រី​ថៃនិង​លោកជំទាវផងដែរ​។

 

 
 នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith

ក៏នារសៀលថ្ងៃទី១៥ ខែមិថុនា​ នាយករដ្ឋមន្ត្រីរដ្ឋាភិបា​ល លោក Nguyen  Xuan Phuc អញ្ជើ​ញ ជួបពិភាក្សា​ជាមួយនាយក​រដ្ឋមន្ត្រីឡាវ​ លោក Thongloun Sisoulith​។ នៅក្នុងជំនួបនេះ នា យករដ្ឋ​មន្ត្រីទាំងពី​ររូបបាន​សម្តែង​នូវការសោមនស្ស​រីករាយដោយឃើញការរីកចម្រើននៃ​ទំនាក់ទំនងមិត្តភាពប្រពៃណី ​សាមគ្គីភាព​ពិសេស​និង​កិច្ចសហប្រតិបត្តិការលើគ្រប់​វិស័យ វៀតណាម-ឡាវ។ នាយករដ្ឋមន្ត្រីវៀតណា​ម លោក Nguyen X​uan Phuc បានស្នើឲ្យភាគីទាំងពី​រ បន្តការចែករំលែកព័ត៌​មាន រឹតបន្តឹង​កិច្ចសហប្រតិបត្តិ​ការក្នុង​អាស៊ាន​និងវេទិកាពហុភាគី​នានា រួមចំណែកទៅក្នុងការ​រក្សាសន្តិភាព ស្ថិរភាពនិ​ងការអភិវឌ្ឍប្រកប​ដោយនិរន្តរភាព​នៅប្រទេសនីមួយៗ​ ក៏ដូចជាក្នុងតំបន់និងលើពិភពលោក៕​
 

តាម VOV5 - វិទ្យុសំឡេង​​វៀតណាម​

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top