នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan ocha នៅខាងក្រៅសន្និសីទជាន់ខ្ពស់យុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច អេយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៨ និងកិច្ច សហប្រតិបត្តិការ កម្ពុជា - ឡាវ - មីយ៉ាន់ម៉ានិងវៀតណាម (CLMV) លើកទី៩នៅទីក្រុងបាងកកប្រទេសថៃ។
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានសម្តែងនូវការពេញចិត្តចំពោះការវិវឌ្ឍយ៉ាងល្អប្រសើរនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃលើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ ភាគីទាំងពីរបានឯកភាព ជម្រុញការអនុវត្តរាល់យន្តការសហប្រតិបត្តិការសំខាន់រវាងប្រទេសទាំងពីរក្នុងឆ្នាំ២០១៨ ក្នុងនោះផ្តោតសំខាន់លើកិច្ចប្រជុំគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីនិងគណៈកម្មាធិការចម្រុះស្តីពីពាណិជ្ជកម្មវៀតណាម-ថៃលើកទី៣។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយនាយករដ្ឋមន្ត្រីថៃលោក Prayut Chan ocha និងលោកជំទាវ
ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើជាកសិណសាក្សីពិធីចុះហត្ថលេខាលើអនុ ស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងធនាគារ Kasikorn របស់ថៃជាមួយនា យកដ្ឋានអភិវឌ្ឍន៍សហគ្រាសនៃក្រសួងផែនការ និងវិនិយោគវៀតណាម និងកិច្ចសន្យា រវាងក្រុមហ៊ុនចំកាត់ Xuan Cau របស់វៀតណាមជាមួយក្រុមហ៊ុន B.Grimm របស់ថៃ អំពីការអភិ វឌ្ឍរោងចក្រអគ្គិសនីថាមពលព្រះអាទិត្យ Dau Tieng 1 និង Dau Tieng 2 នៅខេត្ត Tay Ninh។
ក្នុងថ្ងៃដដែល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ រៀបចំឡើងដោយនាយករដ្ឋមន្ត្រីថៃនិងលោកជំទាវផងដែរ។

នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith
ក៏នារសៀលថ្ងៃទី១៥ ខែមិថុនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc អញ្ជើញ ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith។ នៅក្នុងជំនួបនេះ នា យករដ្ឋមន្ត្រីទាំងពីររូបបានសម្តែងនូវការសោមនស្សរីករាយដោយឃើញការរីកចម្រើននៃទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ វៀតណាម-ឡាវ។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីរ បន្តការចែករំលែកព័ត៌មាន រឹតបន្តឹងកិច្ចសហប្រតិបត្តិការក្នុងអាស៊ាននិងវេទិកាពហុភាគីនានា រួមចំណែកទៅក្នុងការរក្សាសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅប្រទេសនីមួយៗ ក៏ដូចជាក្នុងតំបន់និងលើពិភពលោក៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម