• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញត្រៀមចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន ១,១ លានដូស

ចាក់វ៉ាក់សាំងនៅតាមមូលដ្ឋានបណ្តោះអាសន្ននានាក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកន្លងមក (រូបថត៖ VOV)
 

មន្ទីរសុខាភិបាលទីក្រុងហូជីមិញនៅរសៀលថ្ងៃទី ១១ ខែកក្កដាបានបើកកិច្ចប្រជុំតាមអ៊ិនធឺរណែត ជាមួយគ្រឹះស្ថានសុខាភិ បាលស្តីពីការអនុវត្តផែនការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ វគ្គទី ៥ ដោយបរិមាណវ៉ាក់សាំងជើងដំបូងមានចំនួន ១,១ លានដូស។

ក្នុងរយៈពេលអនុវត្តន៍វិធានការររក្សាគម្លាតសុវត្ថភាពសង្គមតាមសារាចរលេខ ១៦ របស់រដ្ឋាភិបាល ទីក្រុងហូជីមិញនឹងអនុវត្តន៍សកម្មភាពចាក់វ៉ាក់សាំងបង្ការកូវីដ ១៩  ទន្ទឹមគ្នានឹងសកម្មភាពធ្វើតេស្ត ត្រួតពិនិត្យនិងតាមដានស្នាមអ្នកសង្ស័យឆ្លង។ តាមគម្រោង សកម្មភាពចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ នឹងបានប្រព្រឹត្តទៅក្នុងរយៈពេល ២-៣ សប្តាហ៍។ អនុប្រធានមន្ទីរសុខាភិបាលទីក្រុងហូជីមិញលោក Tang Chi Thuong បានឲ្យដឹងថា៖ “ការចាក់វ៉ាក់សាំងនឹងត្រូវបានបែងចែកតាមគ្រប់ខ័ណ្ឌ ស្រុក ហើយប្រធានខ័ណ្ឌ ស្រុកនេះឯង នឹងទទួលខុសត្រូវក្នុងការរៀបចំការចាក់វ៉ាក់សាំងដោយសម្របសម្រួលជាមួយគ្រឹះស្ថានសុខាភិបាល។ សង្ឃឹមថា ជាមួយនឹងវិធីសាស្រ្តនោះ នឹងកាត់បន្ថយការកកស្ទះនិងជំនះនូវកំហុសដែលយើងបានជួបក្នុងវគ្គចាក់លើកដំបូង”។

ទីក្រុងហូជីមិញនឹងរៀបចំទីតាំងចាក់វ៉ាក់សាំងចំនួន ៦៣០ កន្លែង សម្រាប់ចាក់លើមនុស្ស ១២០ នាក់ លើទីតាំងមួយ ក្នុងមួយថ្ងៃ។ ដើម្បីធានាបាននូវវិធានការរក្សាគម្លាតសង្គម ពេលវេលានៃការចាក់វ៉ាក់សាំងនឹងប្រព្រឹត្តទៅ ពីម៉ោង ៨ ព្រឹកដល់ ១៣ រសៀល និង ៣ រសៀល ដល់ ៨ យប់រាល់ថ្ងៃក្នុងអំឡុងពេលអនុវត្តន៍៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top