• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំអាមេរិកនិងចិនពិភាក្សាអំពីបញ្ហាកូរ៉េខាងជើង

 

ថ្នាក់ដឹកនាំអាមេរិកនិងចិនពិភាក្សាអំពីបញ្ហាកូរ៉េខាងជើង (VNA)

អាមេរិកបានពន្យល់ច្បាស់ជាមួយចិនស្តីអំពីគោលជំហររបស់វ៉ាស៊ីនតោនក្នុងការដាក់ពង្រាយប្រព័ន្ធការពារកាំ​ជ្រួច​រយៈចម្ងាយឆ្ងាយដំណាក់ កាលចុងក្រោយ (THAAD) នៅកូរ៉េខាងត្បូង។ នេះគឺជាផ្នែកមួយក្នុងខ្លឹមសារនៃ ការចរចារ នាថ្ងៃទី ៧ មេសា របស់ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានរដ្ឋចិន លោក Xi Jinping នៅទីក្រុង Florida។ ប្រធានាធិបតីអាមេរិកក៏បានពិភាក្សាជាលំអិតអំពីកំរិតគ្រោះថ្នាក់នៃបញ្ហា​នុយ​ក្លេ​អ៊ែរ​លើឧបទ្វីបកូរ៉េនិងរបៀបទប់ទល់។ ទាក់ទិនដល់បញ្ហានេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក  Rex Tillerson បានឲ្យដឹងថា៖ ប្រធានាធិបតី Donald Trump បានស្នើឲ្យប្រធានរដ្ឋចិន លោក Xi Jinping ខំប្រឹងប្រែងថែមទៀតក្នុងការរាំងស្កាត់កម្មវិធីនុយក្លែអ៊ែររបស់ កូរ៉េខាងជើង។ ស្តីអំពីទំនាក់ទំនង អាមេរិក-ចិន ប្រធានាធិបតី Donald Trump បានស្ងើចសរសើរការអភិវឌ្ឍន៍ដ៏លោតផ្លោះក្នុងទំនាក់ទំនងទ្វេភាគី។ រីឯខ្លួនវិញ ប្រធានរដ្ឋចិន លោក Xi Jinping បានដាស់តឿនអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងវិនិយោគ៕

 តាម VOV5 - វិទ្យុសម្លេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top