• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំទីក្រុងហូជីមិញទទួលជួប សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​កម្ពុជា

នាយប់ថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៩ លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានទទួលជួប សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពី កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរវាងបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាមលើកទី ១០ នៅទីក្រុងហូជីមិញ។

 ទិដ្ឋភាពនៃជំនូប

អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Thanh Phong បានឲ្យដឹងថា ទីក្រុងហូជីមិញមានគោលបំណងចង់បន្តរក្សារាល់សកម្មភាពផ្លាស់ប្ដូរគណប្រតិភូរវាងស្ថាប័ន អង្គការប្រជាជននានារវាងភាគីទាំងពីរប្រកបដោយប្រសិទ្ធភាព ជំរុញយ៉ាងខ្លាំងនូវគម្រោងការណ៍សហប្រតិបត្តិការជាក់ស្ដែងលើវិស័យកសិកម្មការដឹកជញ្ជូន និងការ​សម្អាតកាកសំណល់។ ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចចែករំលែកជាមួយមូលដ្ឋានរបស់កម្ពុជាអំពីបទពិសោធន៍ក្នុងការគ្រប់គ្រង កសាង អភិវឌ្ឍន៍នគរដោយចីរភាព រួមចំណែកពូនជ្រំយ៉ាងសកម្មនូវទំនាក់ទំនង "ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្របត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថិររឹងមាំយូរអង្វែង" រវាងវៀតណាមនិងកម្ពុជាកំពុងឲ្យកាន់តែរីកចម្រើនយ៉ាងល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

ចំណែក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីកម្ពុជាបានសម្ដែងនូវគោលបំណងថា នឹងបន្តទទួលបានការជួយឧបត្ថម្ភគាំទ្រពីសំណាក់ទីក្រុងហូជីមិញលើគ្រប់វិស័យ រួមចំណែកពូនជ្រំ អភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top