នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ីបានប្រព្រឹត្តទៅសន្និសីទ “តភ្ជាប់សហគមន៍សហគ្រាសអាស៊ាន” និងវេទិកា “សហគមន៍សេដ្ឋកិច្ចអាស៊ាន៖ ឱកាសនិងការសាកល្បងសម្រាប់សហគ្រាសវៀតណាម”។
អញ្ជើញថ្លែងមតិ នៅក្នុងសន្និសីទ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី លោក Le Quy Quynh បានចាត់ទុកថា ប្រទេសអាស៊ានទាំងអស់ ក្នុងនោះមានម៉ាឡេស៊ី ដែលជាបណ្តាទីផ្សារពោរពេញទៅដោយសក្តានុភាពសម្រាប់សហគ្រាសវៀតណាម។ ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីនឹងខិតខំដើម្បីជួយឧបត្ថម្ភនិងតភ្ជាប់មជ្ឈដ្ឋានសហគ្រាសនៃប្រទេសទាំងពីរ រួមចំណែកជម្រុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីទាល់តែសម្រេចបានគោលដៅដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដាក់ចេញ។
ក្នុងជំនួបពិភាក្សា តំណាងសហគ្រាសវៀតណាមនិងម៉ាឡេស៊ីបានចែករំលែកនូវបទពិសោធន៍របស់ខ្លួនអំពី ជោគជ័យទទួលបានក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម