ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចប៉ាស៊ីហ្វិក លោក Tang Guoqiang
នាថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រធានរដ្ឋចិន លោក Xi Jingping នឹងអញ្ជើញចូលរួម សប្តាហ៍ជាន់ខ្ពស់ APEC នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាមមុនពេលបំពេញទស្សនកិច្ចជាផ្លូវការវៀតណាម។ នៅខាងក្រៅសន្និសីទកំពូលសហគ្រាស APEC អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមបានសម្ភាសន៍ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចប៉ាស៊ីហ្វិក លោក Tang Guoqiang អំពីអត្ថន័យនៃដំណើរទស្សនកិច្ចរបស់ ប្រធានរដ្ឋចិន លោក Xi Jingping ក៏ដូចជា វាយតំលៃអំពីការងារត្រៀមរៀបចំឲ្យ APEC របស់ប្រទេសម្ចាស់ផ្ទះវៀតណាម។ លោក Tang Guoqiang ឲ្យដឹងថា៖
សកម្មភាពរបស់ប្រធានរដ្ឋចិន លោក Xi Jingping នៅវៀតណាមមានអត្ថន័យដ៏សែនសំខាន់។ ក្នុងរយៈពេលកន្លងទៅទំនាក់ទំនងរវាងប្រទេសទាំងពីរបក្សទាំងពីរបានអភិវឌ្ឍន៍ដ៏ល្អប្រសើរដោយឈរលើមូលដ្ឋានសន្តិភាពគោរពគោលការណ៍រួម។ ប្រសិនបើ ភាគីទាំងពីរសុទ្ធតែខំប្រឹងប្រែង ខ្ញុំជឿជាក់ថា៖ ទំនាក់ទំនងទ្វេភាគីនឹងកាន់តែអភិវឌ្ឍន៍ល្អប្រលើរ ថែមទៀត៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម