ព័ត៌មាន

ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានរដ្ឋចិនជួយឧបត្ថម្ភជំរុញពាណិជ្ជកម្មទ្វេភាគី

 
ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចប៉ាស៊ីហ្វិក លោក Tang Guoqiang

នាថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រធានរដ្ឋចិន លោក Xi Jingping នឹងអញ្ជើញចូលរួម សប្តាហ៍ជាន់ខ្ពស់ APEC នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាមមុនពេលបំពេញទស្សនកិច្ចជាផ្លូវការវៀតណាម។ នៅខាងក្រៅសន្និសីទកំ​ពូល​សហគ្រាស  APEC អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមបានសម្ភាសន៍ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចប៉ាស៊ីហ្វិក លោក Tang Guoqiang អំពីអត្ថន័យនៃដំណើរទស្សនកិច្ចរបស់ ប្រធានរដ្ឋចិន លោក Xi Jingping ក៏ដូចជា វាយ​តំលៃអំពីការងារត្រៀមរៀបចំឲ្យ APEC របស់ប្រទេសម្ចាស់ផ្ទះវៀតណាម។ លោក Tang Guoqiang ឲ្យដឹងថា៖
សកម្មភាពរបស់ប្រធានរដ្ឋចិន លោក  Xi Jingping នៅវៀតណាមមានអត្ថន័យដ៏សែនសំខាន់។ ក្នុងរយៈពេលកន្លង​ទៅទំនាក់ទំនងរវាងប្រទេសទាំងពីរបក្សទាំងពីរបានអភិវឌ្ឍន៍ដ៏ល្អប្រសើរដោយឈរលើមូលដ្ឋានសន្តិភាពគោរព​គោលការណ៍រួម។ ប្រសិនបើ ភាគីទាំងពីរសុទ្ធតែខំប្រឹងប្រែង ខ្ញុំជឿជាក់ថា៖ ទំនាក់ទំនងទ្វេភាគីនឹងកាន់​តែ​អភិវឌ្ឍន៍ល្អប្រលើរ ថែមទៀត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top