• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-អ៊ីតាលី

តម្លៃប្រាក់នាំចេញរបស់វៀតណាមទៅកាន់អ៊ីតាលីសម្រេចបាន ៣,៨ ពាន់លានដុល្លារអាមេរិក (កើនឡើង ២២%) និងតម្លៃប្រាក់នាំចូលសម្រេចបាន ១,៨ ពាន់លានដុល្លារអាមេរិក (កើនឡើង ១៩%)។
 

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោកស្រី Nguyen Thi Bich Hue (រូបថត៖ VNA)


នាថ្ងៃទី ១៥ មករា ស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលីបានរៀបចំជំនួបសំណេះសំណាលតាមអនឡាញដើមឆ្នាំថ្មី ២០២២ ជាមួយតំណាងសមាគមធុរកិច្ចវៀតណាមប្រចាំនៅអ៊ីតាលី (ASSOEVI) ដើម្បីផ្លាស់ប្តូរយោបល់សំដៅជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមនិងអ៊ីតាលីឱ្យកាន់តែរឹងមាំថែមទៀត។

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោកស្រី Nguyen Thi Bich Hue បានសង្កត់ធ្ងន់ថា ទោះបីនៅឆ្នាំ ២០២១ ពិភពលោកនៅតែជួបការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងអ៊ីតាលីនៅតែសម្រេចបាន ៥,៦ ពាន់លានដុល្លារអាមេរិក ក្នុងនោះតម្លៃប្រាក់នាំចេញរបស់វៀតណាមទៅកាន់អ៊ីតាលីសម្រេចបាន ៣,៨ ពាន់លានដុល្លារអាមេរិក (កើនឡើង ២២%) និងតម្លៃប្រាក់នាំចូលសម្រេចបាន ១,៨ ពាន់លានដុល្លារអាមេរិក (កើនឡើង ១៩%) ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ត្រូវបានអនុវត្តន៍។ តំណាងក្រុមប្រឹក្សា ASSOEVI - លោក Pham Van Hong បានចែករំលែកថា ASSOEVI – ដែលដើរតួនាទីបង្កើតឱកាសធ្វើអាជីវកម្មជាច្រើន ហើយជាស្ពានតភ្ជាប់រវាងប្រទេសទាំងពីរវៀតណាម - អ៊ីតាលី នោះ គឺត្រូវធ្វើការឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីបង្កើត មូលដ្ឋានគ្រឹះដ៏រឹងមាំថែមទៀតនាពេលអនាគត។ ទន្ទឹមនឹងនេះ ASSOEVI ចាំបាច់ត្រូរួមចំណែកថែមទៀតក្នុងដំណើរការតភ្ជាប់រវាងសហគ្រាសនៃប្រទេសទាំងពីរ តាមរយៈសកម្មភាពសម្របសម្រួលដើម្បីលើកកំពស់ការផ្សព្វផ្សាយព័ត៌មាន រៀបចំសកម្មភាពស្រាវជ្រាវទីផ្សារអ៊ីតាលី និងវៀតណាម ដើម្បីស្វែងរកឱកាសវិនិយោគ និងធ្វើអាជីវកម្មសម្រាប់សហគ្រាសអ៊ីតាលី និងវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អាមេរិក និងជប៉ុន ពង្រឹងសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ

អាមេរិក និងជប៉ុន ពង្រឹងសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសជប៉ុន នាថ្ងៃទី ២៣ ឧសភា ប្រធានាធិបតីអាមេរិក លោក Joe Biden បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio នៅទីក្រុងតូក្យូ។

Top