• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំងឺរាតត្បាត COVID – 19៖ រាល់ការខិតខំប្រឹងប្រែងសហប្រតិបត្តិការ​សេដ្ឋកិច្ចរបស់​អាស៊ាននិងតួនាទី​សម្របសម្រួលរបស់​វៀតណាម

 យោងតាមផែនការ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានពិសេស និងអាស៊ានបូក ៣ ស្តីពី COVID – 19 នឹង​ប្រព្រឹត្តិ​ទៅនា​ថ្ងៃទី ៤ ខែមិថុនា នៅទីក្រុងហាណូយ។
 
ក្នុងនាមជា​ប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមបានរួមជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន អនុវត្តវិធាន​ការ​និង​ផែនការធ្វើសកម្មភាពជាច្រើន សំដៅទប់ស្កាត់ដោយម្ចាស់ការនឹងជំងឺរាតត្បាត  COVID – 19។ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​និងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានអះអាងថា ៖ “នាបច្ចុប្បន្ននេះ យើង​ចាំ​បាច់​ត្រូវ​​បង្ហាញនូវការខិតខំប្រឹងប្រែងរបស់បណ្ដាប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាចំពោះបណ្ដាប្រទេសដៃគូ ឲ្យកាន់​តែ​ខ្លាំងក្លាថែមទៀត ដើម្បីដាក់ចេញគោលនយោបាយថ្មីឲ្យសមស្របនឹងការវិនិយោគ ពលកម្ម ទីផ្សារ និង​ហិរញ្ញវត្ថុ​។ ទន្ទឹមនឹងនេះ យើងគប្បីសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិថែមទៀត រវាងបណ្ដាប្រទេស​ជាសមាជិក​អាស៊ាន​ជាមួយដៃគូនានា ដើម្បីរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ ធានាសមត្ថភាព​បន្សាំ​ប្រកប​ដោយ​ចីរភាព ប្រសិទ្ធភាពសម្រាប់ខឿនសេដ្ឋកិច្ចអាស៊ាន នៅពេលអនាគត។ ទន្ទឹមនឹងនេះ យើង​ខ្ញុំ​ក៏នឹង​លើក​កម្ពស់​សកម្ម​ភាពតាមអ៊ិនធឺរណែតបន្ថែមទៀត ជាពិសេសគឺយន្តការ​សហប្រតិបត្តិការ​ក្នុងក្រប​ខ័ណ្ឌនៃ​កិច្ច​សហប្រតិ​បត្តិការ​ទ្វេភាគី និងពហុភាគី ដែលវៀតណាមបានចូលរួម។ ដូច្នេះ នឹងនាំមកនូវប្រសិទ្ធ​ភាពជាក់ស្ដែង ក៏ដូច​ជាជំ​នះពុះពារលើការលំបាកដោយសារជំងឺរាតត្បា​ត COVID – 19 ផង​ដែរ”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top