ព័ត៌មាន
ខ្សែភាពយន្តឯកសារស្តីពីវៀតណាមអភិវឌ្ឍវិស័យទូរគមនាគមន៍នៅអាហ្វ្រិកខាងកើតត្រូវបានចាក់ផ្សាយតាមប្រព័ន្ធ Discovery

ខ្សែភាពយន្តឯកសារនេះមានឈ្មោះថា "Vietnam: Connecting East Africa" (រូបថតៈ VOV)
ខ្សែភាពយន្តឯកសារ “វិធីដែលវៀតណាមផ្លាស់ប្តូរ ទូរគមនាគមន៍នៅអាហ្វ្រិចខាងកើត” (Vietnam: Connecting East Africa) ត្រូវបានចាក់ផ្សាយជាលើកដំបូងតាមរយៈ ប្រព័ន្ធផ្សាយ Discovery East Africa នៅថ្ងៃទី២៧ ខែធ្នូ និងចាក់ផ្សាយឡើងវិញនៅលើ ឆានែល Discovery អាស៊ីអាគ្នេយ៍ (Discovery Southeast Asia) នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨។
ព័ត៌មានពោលខាងលើ ត្រូវបានលោកស្រី Anna Pak Burdin អគ្គនាយិការឆានែល Discovery ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានអះអាងនៅក្នុងសន្និសីទកាសែតនាថ្ងៃទី ២០ ធ្នូ នៅទីក្រុងហាណូយ។
លោកស្រី Anna Pak Burdin បានសង្កត់ធ្ងន់ថា៖ ឆានែល Discovery បាននិងកំពុងធ្វើសកម្មភាពគួរឱ្យចាប់អារម្មណ៍ នៅអាស៊ីក្នុងរយៈពេលជាង២០ ឆ្នាំកន្លងមក។ ហើយខ្សែភាពយន្តឯកសារ “វិធីដែលប្រជាជន វៀតណាមផ្លាស់ប្តូរទូរគមនាគមន៍នៅអាហ្វ្រិកខាងកើត” គឺជាវិធីដែលអ្នកផលិតខ្សែភាពយន្តលើកតម្កើងនូវភាពឆ្លាតវៃ និងប៉ិនប្រសពរបស់ប្រជាជនវៀតណាម ជាពិសេសគឺការខិតខំប្រឹងប្រែងក្នុងវិស័យទូរគមនាគមន៍ ។
សូមគូសបញ្ជាក់ថា ចាប់ពីចុងខែធ្នូឆ្នាំ ២០១៨ ខ្សែភាពយន្ត “វិធីដែលប្រជាជនវៀតណាម ផ្លាស់ប្តូរទូរគមនាគមន៍នៅអាហ្វ្រិកខាងកើត” នឹងបានចាក់ផ្សាយនៅ ប្រទេសអាហ្វ្រិកចំនួន១៥និងប្រទេសជាច្រើននៅអាស៊ី។ នេះជាខ្សែភាពយន្តឯកសារទី ៥ ដែលប៉ុស្តិ៍ Discovery បានផលិតអំពីប្រទេសវៀតណាមផងដែរ៕
តាម VOV5 - វិទ្យសំឡេងវៀតណាម