• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋសភា ជិន ថាញ់មិន៖ កិច្ចសហប្រតិបត្តិការវៀតណាម-កូរ៉េខាងត្បូង នៅតែមានសក្ដានុពលដ៏ធំធេង

នារសៀលថ្ងៃទី ៦ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុងសេអ៊ូល ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសកូរ៉េខាងត្បូង ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានជួបសំណេះ សំណាលជាមួយមិត្តភក្តិកូរ៉េខាងត្បូង។

ទិដ្ឋភាពនៅជំនួប។ រូបថត៖ VNA

ព្រឹត្តិការណ៍នេះត្រូវបាន សហភាពអង្គការមិត្តភាពវៀតណាម សហការជាមួយស្ថានទូតវៀតណាមប្រចាំកូរ៉េខាងត្បូងរៀបចំឡើង ដោយមានការចូលរួមពីប្រតិភូជាង ៧០ នាក់ ដែលតំណាងឱ្យបញ្ញវន្ត សមាគម អង្គការប្រជាជន សហគ្រាស និងអង្គការមិនមែនរដ្ឋាភិបាលកូរ៉េខាងត្បូងដែលកំពុងប្រតិបត្តិការនៅវៀតណាម។

ដោយចាត់ទុកថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែមានសក្ដានុពលនិងឱកាសអភិវឌ្ឍន៍ជាច្រើន លោកប្រធានរដ្ឋសភាបានសម្ដែងនូវបំណងថា តាមរយៈជំនួបថ្ងៃនេះ សមាគមមិត្តភាពកូរ៉េខាងត្បូង-វៀតណាម សមាគមជនកូរ៉េខាងត្បូងដែលស្រឡាញ់វៀតណាម អង្គការមិនមែនរដ្ឋាភិបាល សហគ្រាស សាកលវិទ្យាល័យ និងបុគ្គល សហគ្រិន និងអ្នកវិទ្យាសាស្ត្រ នឹងបន្តសហការជាមួយសហភាពអង្គការមិត្តភាពវៀតណាម និងសមាគមមិត្តភាពវៀតណាម-កូរ៉េខាងត្បូង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការផ្លាស់ប្តូរវប្បធម៌ ដោយនាំយករូបភាពនៃប្រទេសកូរ៉េខាងត្បូងមកកាន់ប្រទេសវៀតណាម និងវៀតណាមទៅកាន់កូរ៉េខាងត្បូងវិញ។

លោកប្រធានរដ្ឋសភាបានស្នើឱ្យប្រទេសទាំងពីរយកចិត្តទុកដាក់បន្ថែមទៀតចំពោះសហគមន៍ជនកូរ៉េខាងត្បូងនៅវៀតណាម និងសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអប់រំ និងបណ្តុះបណ្តាល សុខាភិបាល និងខ្សែសង្វាក់ផ្គត់ផ្គង់យុទ្ធសាស្ត្រ។ ក្នុងពេលជាមួយគ្នានោះ លោកប្រធានរដ្ឋសភាសង្ឃឹមថា អ្នកវិទ្យាសាស្ត្រ សហគ្រិន និងសហគ្រាសកូរ៉េខាងត្បូងនឹងបន្តស្វែងយល់ វិនិយោគលើគម្រោងទ្រង់ទ្រាយធំនៅវៀតណាមផងដែរ៕

តាម vovworld.vn/km-KH

វៀតណាម - កូរ៉េខាងត្បូង៖ ការទូតសភាដើរតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំមើលនិងជំរុញការអនុវត្តការសន្យា

វៀតណាម - កូរ៉េខាងត្បូង៖ ការទូតសភាដើរតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំមើលនិងជំរុញការអនុវត្តការសន្យា

ពិធីទទួលបដិសណ្ឋារកិច្ចដ៏ឧឡារិកចំពោះប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់កូរ៉េខាងត្បូង បានធ្វើឡើងនាព្រឹកថ្ងៃទី ៧ ខែកញ្ញា នៅទីក្រុងសេអ៊ូល ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Cho Jeong Sik។

Top