ព័ត៌មាន ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី គឺជាជម្រើសយុទ្ធសាស្ត្រមួយក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម 07/09/2026 អញ្ជើញឆ្លើយសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS មុនដំណើរទស្សនកិច្ច អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអះអាងថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី បន្តជាអាទិភាពកំពូលមួយ និងជាជម្រើសយុទ្ធសាស្ត្រក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ឆ្លើយសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS។ (រូបថត៖ VNA)តបតាមការអញ្ជើញរបស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ីលោក Vladimir Putin នាថ្ងៃទី ៧ ខែកញ្ញា អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហព័ន្ធរុស្ស៊ី។ នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងទៅកាន់រុស្ស៊ីរបស់ប្រមុខបក្សនិងរដ្ឋវៀតណាម ចាប់តាំងពីឆ្នាំ ១៩៩១ ព្រមទាំងបានប្រព្រឹត្តិទៅ បន្ទាប់ពី មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម និងការបោះឆ្នោតរដ្ឋសភានីតិកាលទី ១៦ផងដែរ។អញ្ជើញឆ្លើយសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS មុនដំណើរទស្សនកិច្ច អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអះអាងថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី បន្តជាអាទិភាពកំពូលមួយ និងជាជម្រើសយុទ្ធសាស្ត្រក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ ដូច្នេះ ការអភិវឌ្ឍ និងលើកកំពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី ក្នុងរយៈពេលខាងមុខ គឺជាផលប្រយោជន៍រយៈពេលវែងនៃប្រទេសទាំងពីរ។ យោងតាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក្រៅពីវិស័យប្រពៃណីដូចជា ការអប់រំ និងបណ្តុះបណ្តាល ថាមពល វប្បធម៌ និងសិល្បៈ ដែលជាមូលដ្ឋានគ្រឹះ និងត្រូវការពង្រឹង និងផ្លាស់ប្តូរថ្មីនោះ វិស័យថ្មីៗដូចជា នាវាចរណ៍ ផ្លូវដែក អវកាស វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបច្ចេកវិទ្យាឌីជីថល ត្រូវតែធ្វើឱ្យមានលក្ខណៈជាក់ស្តែង តាមរយៈគម្រោងប្រកបដោយចីរភាព យូរអង្វែង និងយុទ្ធសាស្ត្រ។លោកគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជឿជាក់ថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី នឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព ដោយរួមចំណែកជាវិជ្ជមានដល់បុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសនីមួយៗ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក៕ តាម vovworld.vn/km-KH Tags:លោកគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ភាពជាដៃគូយុទ្ធសាស្ត្រ ផលប្រយោជន៍

អញ្ជើញឆ្លើយសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS មុនដំណើរទស្សនកិច្ច អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអះអាងថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី បន្តជាអាទិភាពកំពូលមួយ និងជាជម្រើសយុទ្ធសាស្ត្រក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ឆ្លើយសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS។ (រូបថត៖ VNA)តបតាមការអញ្ជើញរបស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ីលោក Vladimir Putin នាថ្ងៃទី ៧ ខែកញ្ញា អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហព័ន្ធរុស្ស៊ី។ នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងទៅកាន់រុស្ស៊ីរបស់ប្រមុខបក្សនិងរដ្ឋវៀតណាម ចាប់តាំងពីឆ្នាំ ១៩៩១ ព្រមទាំងបានប្រព្រឹត្តិទៅ បន្ទាប់ពី មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម និងការបោះឆ្នោតរដ្ឋសភានីតិកាលទី ១៦ផងដែរ។អញ្ជើញឆ្លើយសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS មុនដំណើរទស្សនកិច្ច អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអះអាងថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី បន្តជាអាទិភាពកំពូលមួយ និងជាជម្រើសយុទ្ធសាស្ត្រក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ ដូច្នេះ ការអភិវឌ្ឍ និងលើកកំពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី ក្នុងរយៈពេលខាងមុខ គឺជាផលប្រយោជន៍រយៈពេលវែងនៃប្រទេសទាំងពីរ។ យោងតាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក្រៅពីវិស័យប្រពៃណីដូចជា ការអប់រំ និងបណ្តុះបណ្តាល ថាមពល វប្បធម៌ និងសិល្បៈ ដែលជាមូលដ្ឋានគ្រឹះ និងត្រូវការពង្រឹង និងផ្លាស់ប្តូរថ្មីនោះ វិស័យថ្មីៗដូចជា នាវាចរណ៍ ផ្លូវដែក អវកាស វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបច្ចេកវិទ្យាឌីជីថល ត្រូវតែធ្វើឱ្យមានលក្ខណៈជាក់ស្តែង តាមរយៈគម្រោងប្រកបដោយចីរភាព យូរអង្វែង និងយុទ្ធសាស្ត្រ។លោកគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជឿជាក់ថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី នឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព ដោយរួមចំណែកជាវិជ្ជមានដល់បុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសនីមួយៗ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក៕
អត្ថបទផ្សេងទៀត វៀតណាម - កូរ៉េខាងត្បូង៖ ការទូតសភាដើរតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំមើលនិងជំរុញការអនុវត្តការសន្យា07/09/2026ព័ត៌មានពិធីទទួលបដិសណ្ឋារកិច្ចដ៏ឧឡារិកចំពោះប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់កូរ៉េខាងត្បូង បានធ្វើឡើងនាព្រឹកថ្ងៃទី ៧ ខែកញ្ញា នៅទីក្រុងសេអ៊ូល ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Cho Jeong Sik។ ទីក្រុងហូជីមិញខិតជិតដល់គោលដៅទាក់ទាញ FDI ចំនួន ១១ ពាន់លានដុល្លារនៅឆ្នាំនេះ07/09/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហព័ន្ធរុស្ស៊ីនិងទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំង07/09/2026ព័ត៌មានលោកប្រធានរដ្ឋសភា ជិន ថាញ់មិន៖ កិច្ចសហប្រតិបត្តិការវៀតណាម-កូរ៉េខាងត្បូង នៅតែមានសក្ដានុពលដ៏ធំធេង07/09/2026ព័ត៌មានទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយសង្គ្រោះបុគ្គលម្នាក់ដែលរស់រានមានជីវិតបន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ06/09/2026ព័ត៌មានបវរកញ្ញានៃសាធារណរដ្ឋដូមីនីកែន ក្លាយជាម្ចាស់មកុដបវរកញ្ញាពិភពលោកឆ្នាំ២០២៦06/09/2026ព័ត៌មានវៀតណាម - មីយ៉ាន់ម៉ា៖ ធ្វើឱ្យកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខក្លាយជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការទ្វេភាគី06/09/2026ព័ត៌មាន អត្ថបទផ្សេងទៀត