• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន

នាព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២០ កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ (SOM) នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថ្នាក់អនុរដ្ឋមន្រ្តីការបរទេស បានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ។ អនុរដ្ឋមន្រ្តីការបរទេស និងជាប្រធាន SOM អាស៊ាន វៀតណាម លោក   Nguyen Quoc Dung បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។

អនុរដ្ឋមន្ត្រីការបរទេស និងជាប្រធាន SOM អាស៊ានវៀត ណាមអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ (រូបថតៈ VOV)



ក្នុងកិច្ចប្រជុំ អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានធ្វើបច្ចុប្បន្នភាពនូវស្ថានភាព នៃការអនុវត្តរាល់សកម្មភាព បន្ទាប់ពីកិច្ចប្រជុំកំពូលពិសេសអាស៊ាន និងអាស៊ានបូក ៣ (ជាមួយចិន ជប៉ុននិងកូរ៉េខាងត្បូង) ស្តីពីការឆ្លើយតបទៅនឹងការរីករាលដាលនៃ COVID-19 (ដែលបានប្រារព្ធនាថ្ងៃទី ១៤ មេសា ២០២០) ព្រមទាំងក្រើនរំលឹកដល់បណ្តាអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន អំពីវឌ្ឍនភាពនៃការអនុវត្តលទ្ធផលអាទិភាពក្នុងអាស៊ាន ២០២០ ក្នុងនោះមានទាំងលទ្ធផលដែលចាំបាច់ត្រូវបញ្ចប់យ៉ាងឆាប់ៗ ពោលគឺ មុនពេលបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ (នាខែសីហា ២០២០) និងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ (នាខែវិច្ឆិកា ២០២០) ផងដែរ។

ធ្វើការពិភាក្សានៅក្នុងកិច្ចប្រជុំនេះ បណ្តាប្រទេសអាស៊ានបានវាយតម្លៃខ្ពស់ចំពោះតួនាទីជាប្រធានអាស៊ានរបស់វៀតណាមចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ ដោយស្មារតីនៃ “ភាពស្អិតរមួតនិងការឆ្លើយតប” ជាពិសេសក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះជំងឺរាតត្បាត។ អង្គប្រជុំក៏បានបញ្ជាក់ពីការគាំទ្រ ចំពោះការជំរុញការអនុវត្តលទ្ធផលសំខាន់ៗ ទទួលបានពីកិច្ចប្រជុំកំពូលពិសេសអាស៊ាននិងអាស៊ានបូក ៣ ស្តីពីការឆ្លើយតបជំងឺរាតត្បាត COVID-19 ដែលជាសំណើរបស់វៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ និងរូបិយវត្ថុរវាងវៀតណាម និងកាហ្សាក់ស្ថាន

ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ និងរូបិយវត្ថុរវាងវៀតណាម និងកាហ្សាក់ស្ថាន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសកាហ្សាក់ស្ថាននា ថ្ងៃទី ៣ ខែកុម្ភៈ លោកឧបនាយករដ្ឋមន្ត្រី ង្វៀន ហ័រប៊ិញ និងគណៈប្រតិភូវៀតណាមបានជួបជាមួយលោក Timur Suleimenov ទេសាភិបាលធនាគារកណ្តាលកាហ្សាក់ស្ថាន។

Top