លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាម
ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅខេត្ត Dak Lak នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាម បានអញ្ជើញចូលរួមពិធីប្រគល់ជូនផ្ទះមេត្តាធម៌ចំនួន៥ខ្នង់ចំពោះជនរួមជាតិជាជនជាតិភាគតិចនៅក្នុងតំបន់។
មុននោះ នារសៀលថ្ងៃទី២៣មេសា អគ្គនាយកវិទ្យុសម្លេងវៀតណាម (VOV) លោក Nguyen The Ky បានអញ្ជើញទៅទស្សនាស្ថានីយ៍ផ្សាយសម្លេងនៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak និងការិយាល័យដំណាង VOV ប្រចាំនៅតំបន់ Tay Nguyen។ ថ្លែងមតិនៅទីនេះ លោក Nguyen The Ky បានអោយដឹងថា៖
“យើងត្រូវកំណត់យុទ្ធសាស្ត្រកសាង VOV ដោយមានមធ្យោបាយផ្សព្វផ្សាយពហុបែប មានផ្សាយសម្លេង ផ្សាយទូរទស្សន៍ ការសែតបោះពុម្ភជាក្រដាស កាសែតអេឡិកត្រូនិក។ ប្រភេទនិមួយៗនេះត្រូវអភិវឌ្ឍន៍ខ្លាំងផង និងត្រូវរួមសហការជាមួយគ្នាផង ដើម្បីជំរុញពាណិជ្ជសញ្ញា VOV អភិវឌ្ឍន៍៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម