• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីសិល្បៈពិសេស “លាន់លឺរន្ទឺបទចម្រៀងស្ដីពីមាតុភូមិជារៀងរហូត”


ឈុតសម្ដែងមួយនៅក្នុងកម្មវិធី (រូបថត៖ VGP)
 

កម្ម​វិធីសិល្បៈពិសេសក្រោមប្រធានបទ “លាន់លឺរន្ទឺបទចម្រៀងស្ដីពីមាតុភូមិ ជារៀងរហូត” បាន​ប្រព្រឹត្ត​ទៅ​នាយប់​ថ្ងៃទី៤ ខែមករា នៅរោងល្ខោន​ធំទីក្រុង ហាណូយ។ កម្មវិធីនេះបានបង្ហាញបទ ​ចម្រៀងពិរោះៗ​អំពីបក្ស លោកអ៊ុំហូ ស្រុកកំ​ណើត-ប្រទេសជាតិ តាមរយៈការ​សម្ដែងរបស់បណ្ដា​សិល្បៈ​ករ សិល្បៈ​ការិនីល្បី​ល្បាញ​ព្រម​ទាំង​ចាក់​បញ្ចាំង​ខ្សែភាពយន្តឯកសារស្ដីពីបណ្ដា ដំណា​ក់កាលប្រវត្តិសាស្ត្រនៃការតស៊ូរប​ស់ប្រ​ជាជាតិផងដែរ។ ឆ្នាំនេះជាឆ្នាំទី​៤ជាប់គ្នា ហើយដែលក្រសួងវប្បធម៌ កីឡានិ​ងទេស​ចរណ៍ បានបញ្ជាណែនាំ​កាសែត​អេឡិចត្រូ​និក ​To Quoc (មាតុភូមិ) សហការជាមួយនា​យកដ្ឋាន​សម្ដែង​សិល្បៈ រោងល្ខោនចម្រៀង​របាំវៀត ណាមនិង​រោង​ល្ខោន​​ធំហាណូយ​ រៀបចំ​កម្មវិធីនេះ។
 
នេះជា​ព្រឹត្តិការណ៍ដ៏មាន​អត្ថន័យឆ្ពោះទៅការអបអរសាទរខួបទិវាបុណ្យទាននានាក្នុងឆ្នាំ ២០២០ ដូចជា៖ ពិធីរំលឹក​ខួបលើកទី៩០ឆ្នាំទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម រំលឹកខួបលើកទី ៧៥ឆ្នាំទិវាបង្កើត​ប្រទេស​វៀត​ណាម ប្រជាធិបតេយ្យ​សាធារណៈរដ្ឋ ដែលសព្វថ្ងៃជាសាធារណៈរដ្ឋសង្គមនិយមវៀត ណាម រំលឹកខួប លើកទី៤៥ឆ្នាំទិវា​រំដោះភាគ​​ខាងត្បូង ឯកភាពប្រទេសជាតិ និងរំលឹក ខួបលើកទី ១៣០ឆ្នាំទិវាកំណើតលោក​ប្រធាន​ហូជីមិញ​​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវ

ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវ

នារសៀលថ្ងៃទី ៥ ខែកុម្ភៈ នៅទីក្រុងវៀងចន្ទន៍ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឡាវរបស់អគ្គលេខាគណៈកម្មា ធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម, នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន់។

Top