ថ្លែងមតិក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ Ngo Xuan Lich សង្កត់ធ្ងន់ថា ជំនួបនេះមានអត្ថន័យសំខាន់ សំដៅបង្កើតកម្លាំងចលករថ្មី នាំទំនាក់ទំនងសហ ប្រតិបតិ្តការការពារជាតិរវាងប្រទេសទាំង២កាន់តែស៊ីជំរៅថែមទៀត។

នាយឧត្តមសេនីយ៍ ទៀ បាញ់ អញ្ជើញទទួលរដ្ឋមន្រ្តីការពារប្រទេស Ngo Xuan Lich និងគណប្រតិភូយោធាជាន់ខ្ពស់
វៀតណាម នៅពេលទៅបំពេញទស្សនកិច្ចនៅកម្ពុជា នាខែមិថុនាឆ្នាំ២០១៦ (រូបថត៖ TTXVN)
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅរដ្ឋធានីវៀងច័ន្ទ រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម នាយ ឧត្តមសេនីយ៍ Ngo Xuan Lich បានជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក្នុង ឱកាសដែលរដ្ឋមន្រ្តី ទៀ បាញ់ កំពុងបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវដែរ។
ថ្លែងមតិក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ Ngo Xuan Lich សង្កត់ធ្ងន់ថា ជំនួបនេះមានអត្ថន័យសំខាន់ សំដៅបង្កើតកម្លាំងចលករថ្មី នាំទំនាក់ទំនងសហប្រតិបតិ្តការការពារជាតិ រវាងប្រទេសទាំង២កាន់តែស៊ីជំរៅថែមទៀត។ ស្ដីពីទិសដៅសហការក្នុងឆ្នាំ២០១៨និងឆ្នាំក្រោយៗទៀត ភាគីទាំង២បាន ឯកភាពគ្នាបង្កើនការងារឃោសនា អប់រំអំពីទំនាក់ទំនងមិត្តភាពរវាង ប្រជាជននិងកងទ័ពនៃប្រទេសទាំង២។ ភាគីទាំង២ក៏នឹងបន្តបង្កើនកិច្ចសហប្រតិបតិ្តការ រវាងកងកម្លាំងការពារព្រំដែន ក្នុងនោះ ផ្តោតសំខាន់ទៅលើការបើក ទូលាយជំនួបប្រាស្រ័យថ្នាក់ខេត្តព្រំដែនផងដែរ។
បញ្ចប់ជំនួបនេះ រដ្ឋមន្រ្តីទាំង២រូបបានចុះហត្ថលេខាលើផែនការសហ ប្រតិបតិ្តការរវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិកម្ពុជាឆ្នាំ២០១៨៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម