ព័ត៌មាន

កងទ័ពវៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបតិ្តការ

ថ្លែងមតិក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ Ngo Xuan Lich សង្កត់ធ្ងន់ថា ជំនួបនេះមានអត្ថន័យសំខាន់ សំដៅបង្កើតកម្លាំងចលករថ្មី នាំទំនាក់ទំនងសហ ប្រតិបតិ្តការការពារជាតិរវាងប្រទេសទាំង២កាន់តែស៊ីជំរៅថែមទៀត។

 
 នាយឧត្តមសេនីយ៍ ទៀ បាញ់ អញ្ជើញទទួលរដ្ឋមន្រ្តីការពារប្រទេស Ngo Xuan Lich និងគណប្រតិភូយោធាជាន់ខ្ពស់
វៀតណាម នៅពេលទៅបំពេញទស្សនកិច្ចនៅកម្ពុជា នាខែមិថុនាឆ្នាំ២០១៦ (រូបថត៖ TTXVN)

ក្នុងក្របខ័ណ្ឌ​ដំណើរទស្សនកិច្ចជាផ្លូវការនៅ​ប្រទេស​ឡាវ នារសៀ​លថ្ងៃទី១៦​ ខែមករា ឆ្នាំ​២០១៨ នៅរដ្ឋ​ធានី​វៀង​ច័ន្ទ រ​ដ្ឋមន្រ្តីក្រសួងការពារប្រទេស​វៀតណាម នាយ ឧត្តម​សេនីយ៍ ​Ngo Xuan Lich បាន​ជួបសន្ទនា​ជាមួយនាយ​ឧត្តមសេនីយ៍​ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី​រដ្ឋាភិបាលនិង​ជារដ្ឋមន្ត្រីក្រសួងការពារជាតិក​ម្ពុជា ក្នុង​ ឱកាស​ដែលរដ្ឋមន្រ្តី​ ទៀ បាញ់ កំពុងបំពេញដំណើ​រទស្សនកិច្ចជាផ្លូវ​ការ​នៅឡាវ​​ដែរ។
 
ថ្លែងមតិក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ N​go Xuan Lich សង្កត់ធ្ងន់ថា ជំនួបនេះមានអ​ត្ថ​ន័យ​​សំខាន់ សំដៅបង្កើត​កម្លាំងចលករ​ថ្មី នាំទំនា​ក់ទំនង​សហ​ប្រ​តិបតិ្តការការពារជាតិ​ រវា​ងប្រទេស​ទាំង​២កាន់​តែស៊ី​ជំរៅ​ថែម​ទៀត​។ ស្ដីពី​ទិស​ដៅសហការក្នុងឆ្នាំ២០១៨និងឆ្នាំ​ក្រោយៗ​​ទៀត​ ភាគី​ទាំង២បា​ន ឯក​ភាព​គ្នាបង្កើ​ន​ការងារ​​ឃោសនា​ អប់រំអំពីទំនាក់ទំនងមិ​ត្តភាពរវាង ប្រជាជននិ​ងកងទ័ពនៃប្រទេសទាំ​ង២។​ ភាគីទាំង​២ក៏នឹង​​បន្តបង្កើន​កិច្ចសហប្រតិ​​បតិ្តការ រវាង​កងកម្លាំង​ការពារព្រំដែន​ ក្នុង​នោះ ​ផ្តោតសំខាន់​ទៅលើការ​បើក ទូលាយ​​ជំនួប​ប្រាស្រ័យ​ថ្នាក់​ខេត្តព្រំដែន​ផងដែរ​។
 
បញ្ចប់ជំនួបនេះ​ រដ្ឋមន្រ្តីទាំង២រូបបា​នចុះហត្ថលេខាលើ​ផែន​ការសហ ប្រតិបតិ្តការ​រវាង​ក្រសួង​ការពារ​ប្រទេស​វៀត​ណាម និងក្រសួង​ការពារជាតិ​កម្ពុជា​ឆ្នាំ២០១៨​៕

 

តាម​ VOV5 - វិទ្យុសម្លេ​ង​វៀតណាម
 


top