• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

៥៧ឆ្នាំនៃទំនាក់ទំនងវៀតណាម-កម្ពុជា៖ ប្រព័ន្ធផ្សព្វផ្សាយកម្ពុជារំលេចទំនាក់ទំនងល្អប្រសើររវាងប្រទេសជិតខាងទាំងពីរ

ក្នុងឱកាសរំលឹកខួបលើកទី ៥៧ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២៤) នាប៉ុន្មានថ្ងៃថ្មីៗនេះ បណ្ដាទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានចុះផ្សាយអត្ថបទ និងរូបភាពជាច្រើនដោយរំលេចទំនាក់ទំនងល្អប្រសើរ រឹងមាំយូរអង្វែងរវាងប្រទេសជិតខាងទាំងពីរ។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា "ខួបអនុស្សាវរីយ៍លើកទី ៥៧ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម៖ កម្រិតកំពូលថ្មីក្នុងទំនាក់ទំនងនយោបាយកម្ពុជា-វៀតណាម" (រូបថតអេក្រង់)។ (រូបថត៖ ផ្សាយដោយ VNA)

ក្នុងអត្ថបទមួយមានចំណងជើងថា “កម្ពុជា-វៀតណាម ៥៧ ឆ្នាំមានភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណីយូរអង្វែង” កាសែត កម្ពុជាថ្មីប្រចាំថ្ងៃ បានធ្វើអត្ថាធិប្បាយថា ក្នុងរយៈពេល ៥៧ ឆ្នាំកន្លងមកនេះ ទោះបីជាឆ្លងកាត់ការឡើងចុះជាច្រើនក្នុងប្រវត្តិសាស្ត្រក៏ដោយ ប៉ុន្តែទំនាក់ទំនងវៀតណាម-កម្ពុជានៅតែអភិវឌ្ឍន៍ដោយឥតឈប់ឈរ ដោយជំនះពុះពារលើបញ្ហាប្រឈមជាច្រើន រីកចម្រើនកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យ ក្លាយជាទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ និងប្រទេសទាំងពីរ។

នៅក្នុងអត្ថបទមួយលើប្រធានបទដូចគ្នា កាសែតកោះសន្តិភាព ដែលជាកាសែតមានអាយុកាលចាស់ជាងគេនៅកម្ពុជា បានធ្វើអត្ថាធិប្បាយថា សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសជិតខាងទាំងពីរនាពេលកន្លងមក បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពនយោបាយ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការធានាស្ថិរភាពសន្តិសុខ នៅក្នុងប្រទេសនីមួយៗ។ អាស្រ័យហេតុនោះ បន្តជំរុញ និងពង្រឹងទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង” រវាងប្រទេសទាំងពីរ ទន្ទឹមនឹងនោះ រួមចំណែកលើកកំពស់ឋានៈនិងកិត្យានុភាពរបស់បក្សនិងរដ្ឋនៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។

ក្នុងឱកាសនេះ ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា AKP បានចុះផ្សាយអត្ថបទ "ខួបអនុស្សាវរីយ៍លើកទី ៥៧ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម៖ កម្រិតកំពូលថ្មីនៃទំនាក់ទំនងនយោបាយកម្ពុជា-វៀតណាម" ដែលក្នុងនោះវាយតម្លៃយ៉ាងទូលំទូលាយអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការតាំងពីយូរលង់មករវាងប្រទេសជិតខាងទាំងពីរក្នុងប្រវត្តិសាស្ត្រ ព្រមទាំងឧទ្ទេសនាមនិងធ្វើបច្ចុប្បន្នភាពសមិទ្ធិផលថ្មីៗក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យជាក់លាក់នីមួយៗ ជាពិសេសក្នុងវិស័យនយោបាយ។ AKP ជឿជាក់ថា ប្រទេសទាំងពីរនឹងបន្តប្រកៀកស្មាគ្នាកាន់តែជិតស្និទ្ធ ឆ្ពោះទៅរកចក្ខុវិស័យនាំកម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ក៏ដូចជាចក្ខុវិស័យនាំប្រទេសវៀតណាមក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៤៥ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top