• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឱកាសដើម្បីប្រជាជនវៀតណាមបង្ហាញសម្លេងក្នុងបញ្ហាសំខាន់ៗ

នេះបើតាមការធ្វើអត្ថាធិប្បាយរបស់ លោកសាស្ត្រាចារ្យ Carl Thayer មកពីសាកលវិទ្យាល័យ New South Wales ប្រទេស អូស្ត្រាលី។
ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី១៥និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ នៅ វៀតណាម ដែលត្រូវបាន ធ្វើឡើងនាថ្ងៃទី២៣ ខែឧសភា នេះ គឺជាឱកាសដើម្បីប្រជាជនវៀតណាមបង្ហាញ សម្លេងចំពោះបញ្ហាសំខាន់ៗដូចជា ការងារកម្មាភិបាលក្នុងការដឹកនាំប្រទេសជាតិ និងការសុក្រិតក្បាលម៉ាស៊ីនអាជ្ញាធរមូលដ្ឋាន។ នេះបើតាមការធ្វើអត្ថាធិប្បាយរបស់ លោកសាស្ត្រាចារ្យ Carl Thayer មកពីសាកលវិទ្យាល័យ New South Wales ប្រទេស អូស្ត្រាលី។

លោកសាស្ត្រាចារ្យបានចាត់ទុកថា ឆ្នាំនេះមានម្ចាស់ឆ្នោតជាង៦៩លាននាក់ ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីទៅបោះឆ្នោត ខណៈដែលបេក្ខជនទាំងអស់ត្រូវ បានវាយតម្លៃយ៉ាងហ្មត់ចត់ដើម្បីធានាឲ្យមានបទដ្ឋានគ្រប់គ្រាន់ផងដែរ។ បញ្ជីឈ្មោះ បេក្ខជនក៏បានបង្ហាញឲ្យឃើញនូវការចូលរួមរបស់សមាសភាគជាច្រើនផងដែរ។ អត្រា បេក្ខជនជាស្ត្រីនិងជនជាតិភាគតិចស្ថិតនៅកម្រិតខ្ពស់ ដោយមានបេក្ខជនជាស្ត្រីស្រូប យក ៤៥% ខណៈដែល២១%ជាជនជាតិភាគតិច។

លោកសាស្ត្រាចារ្យ Thayer បានសង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាមនីតិកាលថ្មី មានការទទួលខុសត្រូវកសាងកម្មវិធីសកម្មភាពនិងគម្រោងថវិកាសម្រាប់ឆ្នាំបន្ទាប់ ហើយនៅសម័យប្រជុំម្ដងៗ នឹងធ្វើវិសោធនកម្មច្បាប់ឬអនុម័តលើច្បាប់ថ្មី ដើម្បី សម្រេចបានគោលដៅដែលបានដាក់ចេញ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top