• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឱកាសជាច្រើនអភិវឌ្ឍន៍ឈីប semiconductor នៅវៀតណាម

ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានឹងអនុវត្តន៍ផែនការបណ្តុះបណ្តាល និងទាក់ទាញប្រភពធនធានមនុស្សដើម្បីឆ្លើយតបនឹងតម្រូវការជូនវិស្វករចំនួន ៥ ០០០ នាក់លើវិស័យអភិវឌ្ឍន៍ឈីប semiconductor សម្រាប់វិនិយោគិនបរទេស។
សន្និសីទសារព័ត៌មានប្រចាំត្រីមាសទី ៣ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម

នារសៀលថ្ងៃទី៩ ខែតុលា នៅទីក្រុងហាណូយ ក្នុងសន្និសីទសារព័ត៌មានប្រចាំត្រីមាសទី ៣ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមបានឲ្យដឹងថា វៀតណាមកំពុងចូលរួមយ៉ាងខ្លាំងក្លានៅក្នុងប្រព័ន្ធអេកូឡូស៊ី semiconductor ក្នុងតំបន់ និងពិភពលោក តាមរយៈការខិតខំប្រឹងប្រែងទាំងរដ្ឋាភិបាល និងសហគមន៍ធុរកិច្ច។ លោក Nguyen Phu Hung ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវិស័យសេដ្ឋកិច្ច និងបច្ចេកទេសបានមានប្រសាសន៍ថា៖ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានឹងអនុវត្តន៍ផែនការបណ្តុះបណ្តាល និងទាក់ទាញប្រភពធនធានមនុស្សដើម្បីឆ្លើយតបនឹងតម្រូវការជូនវិស្វករចំនួន ៥ ០០០ នាក់លើវិស័យអភិវឌ្ឍន៍ឈីប semiconductor សម្រាប់វិនិយោគិនបរទេស៖ “វៀតណាមត្រូវតែមានយន្តការគោលនយោបាយទាក់ទាញសហគ្រាស និងសម្ព័ន្ធ ក្រុមហ៊ុនទាំងក្នុង និងក្រៅប្រទេសមកបណ្តាក់ទុន មន្ទីរពិសោធន៍នៅវៀតណាមទាក់ទងនឹងវិស័យនេះ ឬបណ្តាក់ទុនលើមន្ទីរពិសោធន៍ និងមជ្ឈមណ្ឌលនវានុវត្តន៍។ ទី២ គឺទាក់ទាញបញ្ញាវន្តលើវិស័យបច្ចេកវិទ្យាពីបរទេស។ យើងខ្ញុំលើកទឹកចិត្តដល់អ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវវៀតណាមនៅបរទេស តាមរយៈកម្មវិធីស្វែងយល់ និងផ្ទេរប្រគល់បច្ចេកវិទ្យា កម្មវិធីសហប្រតិបត្តិការពហុភាគី និងទ្វេភាគីជាមួយបណ្តាប្រទេសដែលមានប្រៀបខ្លាំងអំពីឈីប semiconductor បង្កើតក្រុមអ្នកស្រាវជ្រាវ ដែលចាប់យកបច្ចេកវិទ្យាស្នូលយ៉ាងឆាប់រហ័សផងដែរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងឈីលី លើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ

វៀតណាម និងឈីលី លើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ

នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា នៅរដ្ឋសភា (ទីក្រុងហាណូយ) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងភរិយា បានធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចដ៏ឧឡារិកចំពោះប្រធានាធិបតីនៃសាធារណរដ្ឋឈីលី លោក ចូសេ អាន់តូនីញ៉ូ កាស (Jose Antonio Kast) និងភរិយា ដែលកំពុងអញ្ជើញធ្វើទស្សនកិច្ចជាផ្លូវការ នៅវៀតណាម។

Top