• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឯកអគ្គរដ្ឋទូត Dinh Toan Thang៖ វៀតណាមអះអាង​ពី​ការ​សន្យា​ខ្ពស់បំផុតចំពោះការអភិវឌ្ឍសហគមន៍ហ្វ្រង់កូហ្វូន​

ក្នុងឱកាសដែលអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូឡឹម ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន(OIF) លើកទី ១៩ នៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៥ ខែតុលា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang បានឲ្យដឹងថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមតែងតែចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន ដោយបង្ហាញពីការយកចិត្តទុកដាក់របស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការជាមួយ OIF និងប្រទេសជាសមាជិក។

“ជាលើកដំបូងដែលវៀតណាមបានចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន  នៅថ្នាក់អគ្គលេខាបក្ស ប្រធានរដ្ឋ បានបង្ហាញពីសារៈសំខាន់របស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការជាមួយ OIF និងប្រទេសជាសមាជិក; ហើយបង្ហាញថា វៀតណាមជាសមាជិកដែលរួមចំណែកយ៉ាងសកម្មនិងមានទំនួលខុសត្រូវក្នុងការអភិវឌ្ឍសហគមន៍ហ្វ្រង់កូហ្វូន។ តាមរយៈការចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូឡឹម ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូននេះ OIF នឹងមើលឃើញការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់វៀតណាមក្នុងការលើកកម្ពស់វត្តមានក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅក្នុង ហ្វ្រង់កូហ្វូន  ហើយវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមជាស្ពាន លើកកម្ពស់ទំនាក់ទំនងរបស់សហគមន៍ហ្វ្រង់កូហ្វូន ជាមួយតំបន់។

ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang ។ រូបថត៖ TTXVN

លោកឯកអគ្គរដ្ឋទូត Dinh Toan Thang បានសង្កត់ធ្ងន់ថា វៀតណាម និងសហគមន៍ហ្វ្រង់កូហ្វូន នឹងបន្តពូនជ្រុំនិងពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូប្រកបដោយនិរន្តរភាពនិងយូរអង្វែងនាពេលខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាសសរស្តម្ភដ៏រឹងមាំដែលតភ្ជាប់វៀតណាមនិងជប៉ុន

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាសសរស្តម្ភដ៏រឹងមាំដែលតភ្ជាប់វៀតណាមនិងជប៉ុន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានចាត់ទុកថា ភាគីទាំងពីរត្រូវផ្លាស់ប្តូរទំនាក់ទំនងពី "កិច្ចសហប្រតិបត្តិការប្រពៃណីដែលផ្អែកលើការទទួលនិងការផ្ទេរ" ទៅជា "កិច្ចសហប្រតិបត្តិការសម្រាប់ការសហស្ថាបនា និងការតភ្ជាប់គ្នាយ៉ាងស៊ីជម្រៅទាក់ទងនឹងខ្សែសង្វាក់តម្លៃ និងខ្សែសង្វាក់ផ្គត់ផ្គង់"។

Top