• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មវៀតណាមជួបធ្វើការជាមួយ អគ្គលេខាធិការ​រងអង្គការសហប្រជាជាតិទទួលបន្ទុកគោលនយោបាយ

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានជួបពិភាក្សាការងារជាមួយលោក Volker Turk អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកគោលនយោបាយ។
  លោកឯកអគ្គរដ្ឋទូត Dang Hoang Giang និងលោកអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកគោលនយោបាយ Volker Turk (រូបថត៖ VOV)  

លោក Turk គឺជាថ្នាក់ដឹកនាំលេខាធិការដ្ឋានអង្គការសហប្រជាជាតិ​ទទួលបន្ទុក ការជំរុញសំណើរដ៏សំខាន់ៗជាច្រើនដែលបានលោកអគ្គលេខាធិការបាននាំចេញនៅក្នុងរបាយការណ៍ "របៀបវារៈរួម" ដែលត្រូវបានប្រទេសជាសមាជិកអង្គការសហប្រជាជាតិផ្ដោតសំខាន់លើការពិភាក្សានាពេលថ្មីៗនេះ។

នៅក្នុងជំនួបធ្វើការនេះ អគ្គលេខាធិការរងលោក Volker Turk បានអះអាងថា រាល់សំណើរក្នុងរបាយការណ៍បានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ហើយពិតជាមានគោលដៅជួយឧបត្ថម្ភដល់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ហើយលោកមានក្ដីសង្ឃឹមថាបណ្ដាប្រទេសជាសមាជិកនឹងគាំទ្រដល់ការអនុវត្តរាល់គំនិតផ្ដួចផ្ដើមដ៏សំខាន់ៗនេះឡើយ។ លោកអគ្គលេខាធិការងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់វៀតណាម ដែលជាដៃគូដ៏សំខាន់របស់អង្គការសហប្រជាជាតិ ហើយមានគោលបំណងថាវៀតណាមនឹងបន្តរួមដំណើរក្នុងការអនុវត្តដំណើរការនេះ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានសម្ដែងការគោរពចំពោះការខិតខំប្រឹងប្រែង និងការដឹកនាំរបស់អគ្គលេខាធិការ និងលោកអគ្គលេខាធិការ​រង Volker Turk ផ្ទាល់ក្នុងការកសាងរបាយការណ៍ដោយមានខ្លឹមសារដែលមានអត្ថន័យដ៏សំខាន់ៗ ក៏ដូចជាការផ្តោតសំខាន់លើការយកចិត្តទុកដាក់លើការពិភាក្សាជាមួយប្រទេសផ្សេងៗអំពីដំណើរការនេះ។

លោកឯកអគ្គរដ្ឋទូតក៏បានអះអាងថា វៀតណាមគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងនេះ ហើយមានបំណងចង់ចូលរួមវិភាគទានយ៉ាងស៊ីជម្រៅថែមទៀតក្នុងការអនុវត្តឲ្យបានជាក់លាក់។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ក្នុងបរិបទបច្ចុប្បន្ន ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកល បណ្តាប្រទេសនានាត្រូវពង្រឹងការជំរុញពហុភាគីនិយម ហើយសំណើរជាច្រើនរបស់លោកអគ្គលេខាធិការនៅក្នុងរបាយការណ៍ អាចជួយអនុវត្តន៍ផែនការរួមដ៏សំខាន់ៗរបស់សហគមន៍អន្តរជាតិផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top