• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh ចួលរួមពិធីបើកសម្ពោធស្ពាន Bac Luan ២ វៀតណាម - ចិន


ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh
ចួលរួមពិធីបើកសម្ពោធស្ពាន Bac Luan ២ វៀតណាម - ចិន

នាព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុង Mong Cai ខេត្ត Quang Ninh ភាគខាងជើងវៀតណាម ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានអញ្ជើញចូលរួមពិធីបើកសម្ពោធន៍ស្ពាន Bac Luan II វៀតណាម - ចិន។ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅវៀតណាម លោក Hong Xiaoyong ក៏បានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះដែរ។
គម្រោងការណ៍សាងសង់ស្ពាន Bac Luan II នៅទីក្រុង Mong Cai ខេត្ត Quang Ninh ត្រូវបានអនុម័តដើម្បីកាត់បន្ថយការធ្វើចរាចរណ៍តាមស្ពាន Bac Luan I និងបង្កើតកម្លាំងចលករអភិវឌ្ឍន៍សម្រាប់ទីក្រុងច្រកទ្វារព្រំដែន Mong Cai។ ស្ពាននេះមានទុនវិនិយោគសរុបគឺ ៣៣៦ ពាន់លានដុង។ ការកសាងស្ពាន Bac Luan II មានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍ពាណិជ្ជកម្មរវាងវៀតណាមនិងចិន ហើយស្របតាមគោលគំនិតរួមរបស់ប្រទេស​​ទាំងពីរស្ដីពីកិច្ចសហប្រតិបត្តិការ ខ្សែរបៀងពីរ ខ្សែក្រវ៉ាត់សេដ្ឋកិច្ចមួយ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top