• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam៖ ម្ចាស់ការ ប្ដូរផ្ដាច់ មិនអត្តនោម័ត ក្នុងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត nCoV


 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
 

ឧបនាយក​រដ្ឋមន្រ្តីលោក Vu Duc Dam បានក្រើនរំលឹកថា ចាំចាច់ត្រូវគ្រប់គ្រងយ៉ាងដិតដល់នូវការ ងារដាក់​ដាច់​ដោយ​ឡែកអ្នកជំងឺ ហើយស្នើឲ្យក្រសួងសុខាភិ បាលផ្តោតលើការទប់ស្កាត់​ការឆ្លង​រាតត្បាត​នៅនឹង​កន្លែង​នីមួយៗ​ ។
 
ថ្លែងនៅ​ក្នុងសន្និសីទស្តីពីការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺ nCoV ដែលបានប្រព្រឹត្តិទៅ នាថ្ងៃទី ​៣ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam ប្រធាន​គណៈ​កម្មាធិការ​ជាតិ​បង្ការ ទប់ស្កាត់ជំងឺរលាកផ្លូវដង្ហើម ដែលបណ្ដាលពី វីរុសកូរ៉ូណាថ្មី (nCoV)បានសង្កត់ធ្ងន់ថា៖ យើង​​ទាំង​អស់​គ្នាត្រូវម្ចាស់ការ ប្ដូរផ្ដាច់ មិនអត្តនោម័ត ក្នុងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត nCoV។ ឧបនាយក​រដ្ឋមន្រ្តីលោក Vu Duc Dam បានក្រើនរំលឹកថា ចាំចាច់​ត្រូវ​គ្រប់​គ្រង​យ៉ាង​ដិត​ដល់​នូវ​ការងារ​ដាក់​ដាច់​​ដោយឡែកអ្នកជំងឺ ហើយស្នើឲ្យក្រសួង​សុខាភិបា​ល​ផ្តោត​លើការ​ទប់​ស្កាត់​ការឆ្លង​រាតត្បាត​នៅនឹង​កន្លែង​នី​មួយ​​ៗ ជាពិសេសគឺនៅកន្លែងដែលមានមនុស្សធ្វើដំណើរទៅវិញទៅមកច្រើន ពីខេត្ត  Hubei ប្រទេសចិន។
 
នៅក្នុងសន្និសីទ​នេះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Truong Son បានឲ្យដឹងថា ដើម្បីម្ចាស់ការ​បង្ការ​ទប់​ស្កាត់ជំងឺ​រាតត្បាតនេះ វិស័យសុខាភិបាលបានសហការជាមួយកងកម្លាំងទ័ព កម្លាំងនគរបាល និង​ក្រសួង​ ស្ថាប័ន​នានា ដើម្បីត្រៀមរៀបចំបរិក្ខាសុខាភិបាល ធនធានមនុស្សនៅកំរិតខ្ពស់ សំដៅ​បម្រើ​ការបង្ការ ទ​ប់​ស្កាត់​ជំងឺរាតត្បាតនេះនាពេលខាងមុខផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ស្នើឱ្យ Da Nang បង្កើតសេណារីយ៉ូកំណើនពីរខ្ទង់នៅឆ្នាំនេះ

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ស្នើឱ្យ Da Nang បង្កើតសេណារីយ៉ូកំណើនពីរខ្ទង់នៅឆ្នាំនេះ

នាយប់ថ្ងៃទី៩ ខែកុម្ភៈ នៅទីក្រុង Da Nang នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញនិងគណៈប្រតិភូរដ្ឋាភិបាលបានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈ កម្មាធិការបក្សទីក្រុង Da Nang។

Top