• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី Tran Luu Quang៖ ចាត់ការយ៉ាងតឹងរ៉ឹងចំពោះករណីរំលោភបំពានលើការនេសាទ IUU

លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានស្នើឱ្យក្រសួង កសិកម្ម និងអភិវឌ្ឍន៍ជនបទ ក្រសួង ផ្នែក អង្គភាពពាក់ព័ន្ធ និងមូលដ្ឋាន នានាផ្តោត កម្លាំងសរុប និងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តន៍ការងារចំនួនពីរឲ្យបាន ល្អគឺ៖ គ្មាននាវានេសាទណាមួយរំលោភលើដែនទឹកបរទេស និងចាត់ការយ៉ាងតឹងរឹង ចំពោះ ករណីរំលោភបំពានលើការនេសាទ IUU។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang ប្រធានគណៈកម្មាធិការជាតិដឹកនាំកិច្ចការ IUU ថ្លែងមតិនៅកិច្ចប្រជុំ។ (រូបថត៖ VOV)

 

នារសៀលថ្ងៃទី៥ ខែកុម្ភៈ នៅទីក្រុង Rach Gia ខេត្ត Kien Giang ឧបនាយករដ្ឋ មន្ត្រីវៀតណាមលោក Tran Luu Quang ប្រធានគណៈកម្មាធិការជាតិដឹកនាំកិច្ចការ IUU បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី៩ ស្តីពីការប្រយុទ្ធប្រឆាំងនឹងការ នេសាទខុសច្បាប់ មិនរាយការណ៍ និងគ្មានការគ្រប់គ្រង (IUU) ជាមួយក្រសួង ផ្នែក និងអង្គភាពពាក់ព័ន្ធ ក៏ដូចជាខេត្ត ក្រុង ជាប់មាត់សមុទ្រចំនួន ២៨ ទូទាំងប្រទេស។ ថ្លែងមតិនៅទីនេះ លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានស្នើឱ្យក្រសួង កសិកម្ម និងអភិវឌ្ឍន៍ជនបទ ក្រសួង ផ្នែក អង្គភាពពាក់ព័ន្ធ និងមូលដ្ឋាន នានាផ្តោត កម្លាំងសរុប និងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តន៍ការងារចំនួនពីរឲ្យបាន ល្អគឺ៖ គ្មាននាវានេសាទណាមួយរំលោភលើដែនទឹកបរទេស និងចាត់ការយ៉ាងតឹងរឹង ចំពោះ ករណីរំលោភបំពានលើការនេសាទ IUU។ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក៏ត្រូវបន្តរៀបចំក្រុមការងារចុះពិនិត្យ ដាស់តឿន និងណែនាំបណ្ដាមូលដ្ឋានក្នុងការ អនុវត្តការងារប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ហើយរាយការណ៍ជូននាយករដ្ឋមន្ត្រី អំពីលទ្ធផលអនុវត្តផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានស្នើឱ្យបណ្ដាខេត្ត ក្រុងជាប់មាត់ សមុទ្រដោះស្រាយយ៉ាងដាច់អហង្ការនូវករណីនេសាទខុសច្បាប់នៅក្នុងដែនទឹកបរទេស; រកឃើញឲ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ និងចាត់ការលើនាវានេសាទ និងអ្នកនេសាទដែលមានសញ្ញានៃការនេសាទខុសច្បាប់ក្នុងដែនទឹកបរទេស៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អង្អភាពជីវកម្មនៅខេត្តអានយ៉ាងពង្រីកកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

អង្អភាពជីវកម្មនៅខេត្តអានយ៉ាងពង្រីកកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

នាថ្ងៃទី ៦ ខែធ្នូ គណៈប្រតិភូនៃមជ្ឈមណ្ឌលជំរុញការវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ខេត្តអានយ៉ាង បានទៅទស្សនា និងជួបធ្វើការជាមួយសមាគមពាណិជ្ជកម្មខ្មែរ-វៀតណាម ដែលជាអង្គការសមាជិកមួយក្នុងចំណោមអង្គការទាំងប្រាំ ចំណុះសមាគមខ្មែរ-វៀតណាមនៅកម្ពុជា (KVA) នៅរាជធានីភ្នំពេញ។

Top