• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី Tran Hong Ha អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលស្តីពីសន្ធិសញ្ញាហិរញ្ញវត្ថុសកលថ្មី

នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ កិច្ចប្រជុំកំពូលស្តីពីសន្ធិសញ្ញាហិរញ្ញវត្ថុសកលថ្មី បានបើកនៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសនិងអង្គការអន្តរជាតិចំនួនជាង ១០០នាក់។
ឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានចូលរួមសម័យបើកកិច្ចប្រជុំកំពូលស្តីពីសន្ធិសញ្ញាហិរញ្ញវត្ថុសកលថ្មី។ រូបថត៖ VGP

សន្និសីទបានផ្តោតការពិភាក្សាលើការកសាងចក្ខុវិស័យថ្មីសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុសកល ជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងប្រធានបទជាក់ស្តែងដូចជាការឧបត្ថម្ភប្រទេសកំពុងអភិវឌ្ឍន៍ដែលមានបំណុលខ្ពស់ កៀរគរហិរញ្ញវត្ថុឯកជនចូលរួមក្នុងការអនុវត្តគោលដៅសកល លើកទឹកចិត្តការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់ផ្លាស់ប្តូរថាមពល អនុវត្តគោលដៅអាកាសធាតុ ជីវចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានអញ្ជើញចូលរួមសន្និសីទនេះ។  

ថ្លែងមតិនៅសម័យពិភាក្សាក្រោមប្រធានបទ កៀរគរប្រភពហិរញ្ញវត្ថុរបស់វិស័យឯកជនឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានលើកឡើងខ្លឹមសារសំខាន់ៗមួយចំនួនស្តីពីការកៀរគរហិរញ្ញវត្ថុឯកជន ដោយបញ្ជាក់ពីសក្តានុពលប្រាក់ចំណេញ ក៏ដូចជាការយកចិត្តទុកដាក់របស់វិស័យឯកជនចំពោះថាមពលកកើតឡើងវិញ។ ឧបនាយករដ្ឋមន្រ្តីបានចាត់ទុកថា ចាំបាច់ត្រូវកសាងស្តង់ដារនិងកែលម្អច្រករបៀងគតិយុត្តប្រកបដោយស្ថេរភាព តម្លាភាព និងផ្លាស់ប្តូរគំរូសហប្រតិបត្តិការហិរញ្ញវត្ថុរវាងរដ្ឋាភិបាលនិងឯកជន។ ទន្ទឹមនឹងនោះ ទុនវិនិយោគសាធារណៈពីរដ្ឋាភិបាលសត្រូវដើរតួនាទីដឹកនាំនិងជំរុញការវិនិយោគឯកជន; ឧបត្ថម្ភការចំណាយក្នុងដំណាក់កាលវិនិយោគ ចែកចាយផលិតផល ធានាប្រាក់កម្ចី កាត់បន្ថយហានិភ័យសម្រាប់វិស័យឯកជន។ រាល់មតិនិងសំណើររបស់ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha ត្រូវបានមេដឹកចូលរួមសន្និសីទចែករំលែក និងវាយតម្លៃខ្ពស់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top