ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយអ្នកបោះឆ្នោតខេត្ត Quang Nam
អនុវត្តកម្មវិធីជួបប្រាស្រ័យជាមួយ អ្នកបោះឆ្នោតមុនសម័យប្រជុំលើកទិ១១ រដ្ឋសភានីតិកាលទី១៣ នាព្រឹកថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងគណៈប្រតិភូរដ្ឋសភាខេត្ត Quang Nam បានមានជំនួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោត ស្រុកព្រៃភ្នំខ្ពស់ Nam Tra My។ ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានអះអាងថា៖
“យើងខ្ញុំបានផ្ទៀងស្ដាប់មតិរបស់ប្រជាជន ដើម្បីបន្តរួមវិភាគទានចំពោះបក្សរដ្ឋ រដ្ឋសភា នូវបណ្ដាបញ្ហាដែលបានដាក់ចេញដូចជា៖ ត្រូវធ្វើយ៉ាងម៉េចដើម្បីគោលនយោបាយកាន់តែល្អ ជំរុញខ្លាំងឧស្សាហូបនីយកម្ម សេវាកម្ម នៅតំបន់លំបាកនេះ។ យើងក៏ត្រូវប្រមូលផ្តុំកសាងហេដ្ឋារចនាសម្ព័ន្ធ ពិសេសគឺគមនាគមន៍អោយបានល្អប្រសើរថែមទៀត៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម