• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ចូលរួមពិធីលើកតម្កើងនិងប្រគល់ពាន​រង្វាន់ទេសចរណ៍វៀតណាម​ឆ្នាំ ២០១៩


 ទិដ្ឋភាពនៃពិធីលើកតម្កើង (រូបថតៈ dantri) 
 

 នាយប់ថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម បាន​ប្រារព្ធពិធី​លើក​តម្កើង​និងប្រគល់ពានរង្វាន់ទេសច​រណ៍វៀត​​ណាម ឆ្នាំ​២០១៩។
 
ពិធីនេះ ​ត្រូវបានរៀបចំឡើងដើម្បីជ្រើសរើស និង​លើកតម្កើង​អង្គភាពអាជីវ​កម្មដែល​បានរួម​ចំណែក​ជាវិជ្ជមាន​ ដល់ការអភិវឌ្ឍវិស័យទេសច​រណ៍របស់វៀតណាម និងលើកកម្ពស់គុណភាពសេវា​កម្ម និងកសាង​ពាណិជ្ជ​សញ្ញាទេ​សចរណ៍ជាតិ ជាពិសេស ជំរុញ​ការអភិវឌ្ឍវិស័យទេសចរណ៍ ​ឲ្យក្លាយទៅជា​វិស័យសេដ្ឋ​កិច្ច​មុខ​ព្រួញ​នៃប្រទេស​ជាតិ។ គ​ណៈចាត់តាំងបានផ្តល់រង្វាន់សរុបចំ​នួន ១០០ដល់អង្គភាពអាជីវកម្ម​នានា​ដែល​បាន​រួមចំណែក​យ៉ាងធំធេង​ចំពោះការអភិវឌ្ឍវិស័យទេសចរណ៍នៅ​វៀតណាម ដូចជាអង្គភាព​ធ្វើអាជីវកម្ម​លើវិស័យ​ទេសចរណ៍​អន្តរជាតិ​ដ៏ល្អបំផុត សម្រាប់ទទួលភ្ញៀវ​ទេសចរមកទស្សនាវៀតណាម;​ សណ្ឋាគារលំដាប់ផ្កាយ ៥ ​ល្អបំផុត​នៅវៀត​ណាម ជាដើម។  “ពានរង្វាន់ទេសចរណ៍វៀ​តណាម” គឺជាកិត្តិនា​មដ៏ថ្លៃថ្លារបំផុតរប​ស់ផ្នែកទេសចរណ៍​វៀតណា​ម ដោយក្រសួងវប្បធម៌កីឡានិងទេសចរ​ណ៍វៀតណាមទទួលរៀបចំ និង​អនុវត្តន៍​ផង​ដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

វៀតណាម - ហ្វាំងឡង់បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការងារ

វៀតណាម - ហ្វាំងឡង់បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការងារ

នាព្រឹកថ្ងៃទី១៣ ខែមករា នៅទីក្រុងហាណូយ វៀតណាមនិងហ្វាំងឡង់បានចុះហត្ថលេខាលើ អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ស្តីពីការបញ្ជូនអ្នកជំនាញ កម្មករជំនាញ និងពលករតាមរដូវទៅធ្វើការនៅប្រទេសហ្វាំងឡង់។

Top