• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh ទៅត្រួតពិនិត្យការងារត្រៀមរៀបចំសម្រាប់មហាពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ


 ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh ថ្លែងមតិក្នុងជំនួបធ្វើការ 
 

 នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បាន​អញ្ជើញ​ទៅ​ត្រួត​ពិនិត្យ ការងារត្រៀមរៀបចំសម្រាប់មហាពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ (Vesak 2019) នៅវត្ត Tam Chuc ស្រុក Kim Bang ខេត្ត Ha Nam។
 
នៅទីនេះ​ ឧបនាយករដ្ឋមន្ត្រីបានសំណូមពរថា ព្រឹត្តិការណ៍នេះត្រូវតែធានាថា មានការយកចិត្តទុកដាក់ខ្ពស់ មានប្រសិទ្ធ​ភាពនិងសន្តិសុខល្អប្រកបដោយសុវត្ថិភាព។ ចាប់តាំងពីពេលនេះ រហូតដល់ពេលប្រារព្ធពិធីបុណ្យ Vesak នោះ ក្រសួង ស្ថាប័ននិងតំបន់ ត្រូវបន្តផ្តោត​លើការ​អនុវត្ត​និង​បង្ហើយ​ការងារ​ដែល​បាន​ប្រគល់​ទៅតាម​មុខ​ ងារនិងភារកិច្ចគ្រប់គ្រង។ ទន្ទឹមជាមួយគ្នានោះ  ខេត្ត Ha Nam ត្រូវពង្រឹងការដឹក នាំនិងការឃ្លាំមើល ដើម្បី​ធានា​ នូវមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើពិធីបុណ្យ Vesak តាមកាលកំណត់​និង​មាន​គុណភាព​ខ្ពស់​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top