• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang ជូនអំណោយបុណ្យតេតនៅខេត្ត Hoa Binh

ឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Hoa Binh ខិតខំប្រឹងប្រែងអនុវត្តន៍យ៉ាងសកម្មនូវគម្រោងដឹកជញ្ជូនសំខាន់ៗជាពិសេសគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ជាមួយទីក្រុងហាណូយរួមចំណែកទាក់ទាញវិនិយោគិនយ៉ាងខ្លាំងក្លាមករួមដៃគ្នាអភិវឌ្ឍន៍មូលដ្ឋាន។
ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang ជូនអំណោយបុណ្យតេតនៅខេត្ត Hoa Binh។ រូបថត៖ កាសែត Hoa Binh

ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានអញ្ជើញទៅសាកសួរសុខទុក្ខ លើកទឹកចិត្ត និងផ្តល់អំណោយបុណ្យតេតចំនួន ២០០ កញ្ចប់ ដល់គ្រួសារដែលមានគុណូបការៈ ជនមានកិត្យានុភាពក្នុងចំណោមជនជាតិភាគតិច គ្រួសារក្រីក្រ និងពលករដែលមានស្ថានភាពលំបាកនៅខេត្ត Hoa Binh

អញ្ជើញថ្លែងនៅទីនេះលោកឧបនាយករដ្ឋមន្ត្រីបានចែករំលែកថាឆ្នាំ២០២៣ប្រទេសជាតិបានឆ្លងផុតការលំបាកនិងបញ្ហាប្រឈមជាច្រើនដើម្បីសម្រេចបានលទ្ធផលជាវិជ្ជមានរួមចំណែកបង្កើតធនធានដើម្បីអនុវត្តន៍គោលនយោបាយសន្តិសុខសង្គមបានល្អ។ ទាក់ទិននឹងខេត្ តHoa Binh ឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃថាខេត្តជាចំណុចភ្លឺស្វាងក្នុងការងារលុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រដោយអត្រានៃភាពក្រីក្របានថយចុះជាង៣% បើធៀបនឹងឆ្នាំ២០២២។

ឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Hoa Binh ខិតខំប្រឹងប្រែងអនុវត្តន៍យ៉ាងសកម្មនូវគម្រោងដឹកជញ្ជូនសំខាន់ៗជាពិសេសគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ជាមួយទីក្រុងហាណូយរួមចំណែកទាក់ទាញវិនិយោគិនយ៉ាងខ្លាំងក្លាមករួមដៃគ្នាអភិវឌ្ឍន៍មូលដ្ឋាន។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំរោងឆស័ក២០២៤ខេត្តHoa Binh បានឧបត្ថម្ភនិងផ្តល់អំណោយដល់គ្រួសារក្រីក្រដោយចំណាយថវិកាសរុបជាង២០ពាន់លានដុង (ជាង៨១៥.០០០ដុល្លារអាមេរិក)៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

សន្និសីទថ្នាក់ដឹកនាំបណ្តា​ទីក្រុងអាស៊ានឆ្នាំ២០២៦ បានប្រព្រឹត្តទៅសម័យប្រជុំបើកនារសៀលថ្ងៃទី៨ ខែមិថុនា នៅទីក្រុងហាណូយ។ សន្និសីទនេះ សំដៅជំរុញការចូលរួមយ៉ាងសកម្ម បរិយាប័ន្ន និងប្រកបដោយចីរភាពនៃភាគីពាក់ព័ន្ធទាំងអស់ក្នុងការកសាងសហគមន៍អាស៊ាន។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម យ៉ា ទូក បានអញ្ជើញ​ចូលរួម និងថ្លែងសុន្ទរកថានៅក្នុង​សន្និសីទ​នេះ​។

Top