• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី លោក ត្រឹន ហុង ហា៖ ពិនិត្យយ៉ាងយកចិត្តទុកដាក់លើផ្នែកគ្រប់គ្រងរបស់ក្រសួងកសិកម្មនិងបរិស្ថាន

នារសៀលថ្ងៃទី៤ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី លោក ត្រឹន ហុង ហា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដើម្បីស្តាប់របាយការណ៍ និងផ្តល់យោបល់ លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់មុខងារ ភារកិច្ច អំណាច និងរចនាសម្ព័ន្ធស្ថាប័នរបស់ក្រសួងកសិកម្មនិងបរិស្ថាន (ក្រសួងថ្មី បន្ទាប់ពីការរួមបញ្ចូលគ្នារវាងក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ)។

ឧបនាយករដ្ឋមន្ត្រី ត្រឹន ហុង ហា៖ ពិនិត្យយ៉ាងយកចិត្តទុកដាក់លើផ្នែកគ្រប់គ្រងរបស់ក្រសួងកសិកម្មនិងបរិស្ថាន

  
 

(VOVWORLD) - នារសៀលថ្ងៃទី៤ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី លោក ត្រឹន ហុង ហា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដើម្បីស្តាប់របាយការណ៍ និងផ្តល់យោបល់ លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់មុខងារ ភារកិច្ច អំណាច និងរចនាសម្ព័ន្ធស្ថាប័នរបស់ក្រសួងកសិកម្មនិងបរិស្ថាន (ក្រសួងថ្មី បន្ទាប់ពីការរួមបញ្ចូលគ្នារវាងក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ)។

ឧបនាយករដ្ឋមន្ត្រី លោក ត្រឹន ហុង ហា ធ្វើជាប្រធានកិច្ចប្រជុំ (រូបថត៖ Van Diep/TTXVN)

ក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី ត្រឹន ហុង ហា បានស្នើថា៖ សេចក្តីព្រាងអនុក្រឹត្យនេះចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាព និងបំពេញបន្ថែមនូវបទប្បញ្ញត្តិច្បាប់ថ្មី ទាក់ទងនឹងដីធ្លី ធនធាន បរិស្ថាន កសិកម្ម ... ជាមួយនឹងគំនិតគ្រប់គ្រងថ្មីៗជាច្រើន។ ឧបនាយករដ្ឋមន្ត្រី លោក ត្រឹន ហុង ហា បានសង្កត់ធ្ងន់ថា៖ “ប្រសិនបើក្រសួងចង់សម្រេចបានជោគជ័យ ត្រូវតែជំរុញដំណើរការផ្លាស់ប្តូរបៃតង។ កសិកម្មដើរទន្ទឹមជាមួយការងារសេដ្ឋកិច្ចកសិកម្ម ទូលំទូលាយជាងផលិតកម្មកសិកម្ម វាដើរជាមួយការផ្លាស់ប្តូរធនធានមនុស្សកសិកម្មជនបទ ប្រែរចនាសម្ព័ន្ធសេដ្ឋកិច្ចកសិកម្ម។ ប្រសិនបើបេសកកម្មនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់នោះ យើងនឹងអាចបង្កើតការផ្លាស់ប្តូរកាន់តែរហ័សផងដែរ”។

លោកឧបនាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា ក្រសួងកសិកម្មនិងបរិស្ថានត្រូវតែកំណត់ភារកិច្ច និងមុខងារច្បាស់លាស់ ដើម្បីបំពេញតម្រូវការជាក់ស្តែង និងការទាមទារនានាក្នុងការជំរុញដំណើរការផ្លាស់ប្តូរបៃតង ហើយការការពារបរិស្ថានត្រូវតែដើរឈានមុខ រាល់សកម្មភាពសេដ្ឋកិច្ច និងសង្គមទាំងអស់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top