• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី លោក ត្រីន ហុង ហា ដឹកនាំការងារទប់ទល់នឹងព្យុះត្រាមី

ក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រីត្រីន ហុង ហា (Tran Hong Ha) បានស្នើឱ្យប្រព័ន្ធឧតុនិយមត្រូវព្យាករណ៍ឱ្យបានច្បាស់លាស់អំពីពេលវេលាដែលព្យុះនឹងបក់ បោក ប្រ មូលផ្តុំកម្លាំង និងមធ្យោបាយដោះស្រាយឧបទ្ទវហេតុនៅលើទំនប់ទឹកសមុទ្រឱ្យបានទាន់ពេលវេលា។
ឧបនាយករដ្ឋមន្ត្រី លោកTran Hong Ha ដឹកនាំកិច្ចប្រជុំអំពីការទប់ទល់ជាមួយព្យុះ និងទឹកជំនន់ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលព័ត៌មាន ឧបនាយករដ្ឋមន្ត្រី លោក ត្រីន ហុង ហា បានបើកកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណែតជាមួយខេត្តនានារាប់ចាប់ពីខេត្ត ហា ទិញ រហូតដល់ខេត្ត ក្វាងង៉ៃ និងខេត្ត កូនទុំ អំពីការងារទប់ទល់នឹងព្យុះត្រាមី (TRAMI) បក់បោកនៅលើដីគោកនៃភាគខាងត្បូងខេត្ត ហ្វាង ទ្រី - ភាគខាងជើង ខេត្ត ហ្វាង ណាមនៅថ្ងៃត្រង់ថ្ងៃទី ២៧ ខែតុលា។

ក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី ត្រីន ហុង ហា បានស្នើឱ្យប្រព័ន្ធឧតុនិយមត្រូវព្យាករណ៍ឱ្យបានច្បាស់លាស់ អំពីពេលវេលាដែលព្យុះនឹងបក់បោក ប្រមូលផ្តុំកម្លាំង និងមធ្យោបាយដោះស្រាយឧបទ្ទវហេតុនៅលើទំនប់ទឹកសមុទ្រឱ្យបានទាន់ពេលវេលា។ ក្រសួងការពារប្រទេសសម្របសម្រួល និងឧបត្ថម្ភដល់មូលដ្ឋាន ដើម្បីដាក់ពង្រាយជាបន្ទាន់នូវផែនការប្រើប្រាស់ដ្រូន ដើម្បីត្រួតពិនិត្យ   និងរកឃើញស្នាមប្រេះធំ និងយូរអង្វែង នៅតំបន់ដែលប្រឈមនឹងការបាក់ដី ដោយសារភ្លៀងធ្លាក់ខ្លាំង និងអូសបន្លាយពេលយូរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ទទួលជួបប្រធានគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តជប៉ុន Shii Kazuo

លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ទទួលជួបប្រធានគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តជប៉ុន Shii Kazuo

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) នៅទីក្រុងតូក្យូ លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានទទួលជួបជាមួយលោក Shii Kazuo ប្រធានគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តជប៉ុន។

Top