• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល Truong Hoa Binh ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ca Mau

នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ក្រុមការងាររដ្ឋាភិបាល ដឹកនាំដោយឧបនាយករដ្ឋមន្ត្រីអចិន្រ្តៃយ៍រដ្ឋាភិបាល លោក ​Truong Hoa Binh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ca Mau ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខការពារជាតិ សន្តិសុខសង្គមលើ ទូទាំងខេត្ត។

ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh ថ្លែងមតិក្នុងពិធីជួបធ្វើការជាមួយថ្នាក់ដឹកនាំ
ខេត្ត Ca Mau (រូបថតៈ Tran Hieu)

អញ្ជើញថ្លែងមតិនៅទីនេះ លោក Truong Hoa Binh បានស្នើឲ្យខេត្ត Ca Mau គប្បីជម្រុញកិច្ចការពិនិត្យ កែប្រែ និង​បំពេញបន្ថែមនូវផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចដោយភ្ជាប់ជាមួយវិស័យសន្តិសុខ ការពារជាតិផង​ដែរ​។ ម្យ៉ាងវិញទៀតគប្បីម្ចាស់ការក្នុងការបង្ការ ប្រឆាំងគ្រោះធម្មជាតិ ទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ និងរៀបចំឡើងវិញ រចនាសម្ព័ន្ធកសិកម្មដោយតភ្ជាប់ជាមួយការកសាងជនបទថ្មី៖

“ខេត្តគប្បីរៀបចំឡើងវិញរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច ផ្លាស់ប្តូររូបសណ្ឋានកំណើន និងខិតខំប្រឹងប្រែងសម្រាច​ហួស​កម្រិតនូវគោលដៅភារកិច្ចដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០១៨ ដើម្បីបង្កើតគ្រឹះស្ថានរឹងមាំសម្រាប់បណ្តា​ឆ្នាំបន្តបន្ទាប់។ មិនត្រឹមតែប៉ុណ្ណោះ ខេត្តត្រូវធ្វើអាជីវកម្មរាល់សក្កានុភាព ប្រៀបខ្លាំងរបស់ខ្លួន និងមានដំណោះ ស្រាយលេចធ្លោថែមទៀត ដើម្បីនាំខេត្ត Ca Mau ក្លាយទៅជាខេត្តមានការអភិវឌ្ឍឆាប់រហ័សប្រកបដោយ​​និរន្តរភាពក្នុងតំបន់”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top