• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha៖ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គម្រោងថាមពលកកើតឡើងវិញ ថាមពលស្អាត

នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានទទួលជួបលោក Steven Winn នាយកយុទ្ធសាស្ត្រពិភពលោក និងជានាយកប្រតិបត្តិជាន់ខ្ពស់នៃសម្ព័ន្ធក្រុមហ៊ុនថាមពល JERA (ជប៉ុន)។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ទទួលជួបលោក Steven Winn នាយកយុទ្ធសាស្ត្រពិភពលោក និងជានាយកប្រតិបត្តិជាន់ខ្ពស់ JERA ។ រូបថត៖ Phương Thoa/VOV

លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការដែលសម្ព័ន្ធក្រុមហ៊ុនធំៗរបស់ជប៉ុន ក្នុងនោះមាន JERA បានម្ចាស់ការស្រាវជ្រាវនិងស្នើឲ្យវិនិយោគគម្រោងថាមពលកកើតឡើងវិញ និងប្រើប្រាស់ប្រេងឥន្ធនៈស្អាត សំដៅរួមចំណែកអនុវត្តន៍ដំណើរការផ្លាស់ប្តូរថាមពលប្រកបដោយយុត្តិធម៌ (JETP) ហើយបានសន្យាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់សុទ្ធត្រឹមសូន្យ (Net Zero) របស់វៀតណាម ក៏ដូចជាអនុវត្តគំនិតផ្ដួចផ្ដើមសហគមន៍បំភាយឧស្ម័នសូន្យនៅអាស៊ី(AZEC) របស់ជប៉ុន។

ដោយបានអះអាងថាវៀតណាមជាប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែមានការសន្យាយ៉ាងខ្លាំងក្លាអំពី Net Zero និង JETP ឧបនាយករដ្ឋមន្ត្រីមានបំណងចង់ឲ្យសហគ្រាសថាមពលជប៉ុននិងវៀតណាមនឹងសហការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តគម្រោងថាមពលស្អាត ថាមពលកកើតឡើងវិញ "ផ្ទេរបច្ចេកវិទ្យាដើម្បីរួមគ្នាអភិវឌ្ឍន៍ និងចែករំលែកប្រាក់ចំណេញ"។

រីឯខ្លួនវិញ លោក Steven Winn បានឲ្យដឹងថា JERA កំពុងស្វែងរកឱកាសវិនិយោគនៅវៀតណាមក្នុងវិស័យអគ្គិសនីពីឧស្ម័ននិងវាយោអគ្គិសនីនៅនាយសមុទ្រជាមួយនឹងបច្ចេកវិទ្យាជឿនលឿនបំផុត។ JERA ក៏មានបំណងចូលរួមក្នុងដំណើរការផ្លាស់ប្តូររោងចក្រថាមពលធ្យូងថ្មទៅជាអគ្គិសនីឧស្ម័នដែលរួមបញ្ចូលប្រេងឥន្ធនៈថ្មីនៅវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top