• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh ទទួលជួបឯកអគ្គរដ្ឋ ទូតស្រីលង្កា


 ទិដ្ឋភាពនៃជំនួប (រូបថត៖ Baoquocte.vn)
 

នាថ្ងៃទី៥ ខែមីនា ឆ្នាំ​២០២០ នៅទីស្ដីការ ក្រសួងការបរទេសឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ការបរទេសវៀតណាម លោក​ Pham Binh Minh បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំនៅ វៀតណាមលោក Walpita Gamage Prasanna ក្នុងឱកាសទទួលបេសកកម្មការទូតនៅវៀតណាម។
 
នៅក្នុង​ជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh មានជំនឿជាក់ថា ការ​បោះឆ្នោ​ត​រដ្ឋស​ភាស្រី​លង្កានា​ពេល​ខាងមុខ និងទទួលបានលទ្ធផលជាផ្លែផ្កាហើយរាល់វិធានការសម្របសម្រួលប្រទេស ដែលកំពុង​ត្រូវ​បាន​ថ្នាក់ដឹកនាំស្រីលង្កាអនុវត្តន៍ នឹងនាំប្រទេសនេះកាន់តែអភិវឌ្ឍន៍ទៅមុខ។ លោក​ឧបនាយក​រដ្ឋ​មន្ត្រីមាន​ក្ដី​សង្ឃឹមថា ក្នុងរយៈពេលបំពេញបេសកកម្មការទូតនៅវៀតណាម ឯកអគ្គរដ្ឋទូត Walpita Gamage Sampath Prasanna នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ននៃភាគីទាំងពីរ ដើម្បីពង្រឹងការតភ្ជាប់ កីដូចជាជំរុញ​ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាពិសេសគឺលើវិស័យសេដ្ឋកិច្ច។
 
 រីឯខ្លួនវិញ ​ឯកអគ្គរដ្ឋទូត លោក Walpita Gamage Sampath Prasanna បានឲ្យដឹងថា ស្រីលង្កា​ជានិច្ចកាល​ចាត់​ទុកវៀត​ណាម ជាដៃគូ​សំខាន់នៅអាស៊ីអាគ្នេយ៍ ហើយមានគោលបំណ​ងបន្តទទួល​បានការគាំទ្រពីថ្នាក់ដឹកនាំ រដ្ឋាភិបាល​ក្រសួង ស្ថាប័ននានា របស់វៀ​តណាម​ផងដែរ​៕

 

តាម VOV5 -  វិទ្យុសំឡេង​វៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top