• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang សរសេរសៀវភៅកាន់ទុកនៅស្ថានទូតអ៊ីរ៉ង់

រដ្ឋ និងប្រជាជនអ៊ីរ៉ង់នឹងជំនះពុះពារលើការឈឺចាប់ ការបាត់បង់ និងការខូចខាតដ៏ធំធេងនេះក្នុងពេលឆាប់ៗ ហើយបន្តកសាងរដ្ឋអ៊ីរ៉ង់កាន់តែប្រកបដោយវិបុលភាព។
ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang សរសេរសៀវភៅកាន់ទុកនៅស្ថានទូតអ៊ីរ៉ង់ (រូបថត៖ VGP/Hải Minh)

នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ និង សរសេរសៀវភៅកាន់ទុកចូលរួមរំលែកទុក្ខនៅស្ថានទូតនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅទីក្រុងហាណូយ បន្ទាប់ពីឧប្បត្តិហេតុធ្លាក់យន្តហោះកាលពីថ្ងៃទី ១៩ ឧសភា ដែលបណ្ដាលឲ្យប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ លោក Ebrahim Raisi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian និងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយចំនួនត្រូវស្លាប់។ លោកឧបនាយករដ្ឋមន្ត្រីបានសរសេរថា៖ វៀតណាមមានបំណងថា រដ្ឋ និងប្រជាជនអ៊ីរ៉ង់នឹងជំនះពុះពារលើការឈឺចាប់ ការបាត់បង់ និងការខូចខាតដ៏ធំធេងនេះក្នុងពេលឆាប់ៗ ហើយបន្តកសាងរដ្ឋអ៊ីរ៉ង់កាន់តែប្រកបដោយវិបុលភាព។

មុននោះ នាថ្ងៃទី ២០ ឧសភា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានផ្ញើសារទូរលេខរំលែកទុក្ខដល់ប្រធានាធិបតីស្តីទីអ៊ីរ៉ង់លោក Mohammad Mokhber; ប្រធានរដ្ឋសភាលោក Tran Thanh Man បានផ្ញើសារទូរលេខរំលែកទុក្ខជូនប្រធានរដ្ឋសភាអ៊ីរ៉ង់លោក Mohammad Baqer Qalibaf

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ពោលគឺនៅចុងសប្តាហ៍ ដូច្នេះហើយបរិមាណភ្ញៀវទេសចរណ៍ដែលមកទស្សនាខេត្តក្វាងនិញ នៅតែមានកម្រិតខ្ពស់។

Top