• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧត្តមសេនីយ៍ឯក Phan Van Giang ទទួលជួបជាមួយមេបញ្ជាការរងកងកម្លាំងការពារជាតិនូវែលហ្សេឡង់

នាថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក លោក Phan Van Giang ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានអញ្ជើញទទួលជួបជាមួយឧត្តមសេនីយ៍ត្រី Tony Davies មេបញ្ជាការរងកងកម្លាំងការពារជាតិនូវែលហ្សេឡង់ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

ទិដ្ឋភាពនៃជំនួប

នៅទីនេះ លោក Phan Van Giang បានអះអាងថា នាប៉ុន្មានឆ្នាំកន្លងទៅ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ សមស្របទៅនឹងអនុស្សរណៈ​យោគយល់​គ្នាស្តីពីកិច្ចសប្រតិបត្តិការលើវិស័យការពារជាតិដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៣និងទំនាក់ទំនង “ភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ” វៀតណាម-នូវែលហ្សេឡង់ រួមចំណែកសំខាន់ទៅក្នុងការបង្កើនទំនាក់ទំនងមិត្តភាពរវាងកងទ័ពនៃប្រទេសទាំងពីរ។

រីឯខ្លួនវិញ ឧត្តមសេនីយ៍ត្រី Tony Davies បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ការពង្រឹងវិស័យការពារជាតិនិងសន្តិសុខដែលប្រជាជននិងកងទ័ពប្រជាជនវៀតណាមទទួលបានក្នុងកិច្ចការផ្លាស់ប្តូរថ្មី។ លោករូបនេះបានជឿជាក់ថា សមិទ្ធិទាំងអស់នេះនឹងបន្តបានពង្រីកយ៉ាងខ្លាំងក្លានាពេលខាងមុខជាមិន​ខាន​៕​

តាម VOV5 - វិទ្យុសម្លេងវៀតណាម

កម្មវិធី មានមោទនភាពជាជនវៀតណាមឆ្នាំ ២០២៦៖ ភ្ជាប់អនុស្សាវរីយ៍ប្រវត្តិសាស្ត្រ និងរឹតបន្តឹងកម្លាំងផែនមហាសាមគ្គី

កម្មវិធី "មានមោទនភាពជាជនវៀតណាមឆ្នាំ ២០២៦"៖ ភ្ជាប់អនុស្សាវរីយ៍ប្រវត្តិសាស្ត្រ និងរឹតបន្តឹងកម្លាំងផែនមហាសាមគ្គី

នាយប់ថ្ងៃទី ១ ខែវិច្ឆិកា នៅពហុកីឡដ្ឋានខេត្តថៃង្វៀន នាយកដ្ឋានឃោសនាអប់រំមជ្ឈិម សហការជាមួយគណៈកម្មាធិការប្រជាជនខេត្តថៃង្វៀន រៀបចំការប្រគំតន្ត្រីជាតិ "តភ្ជាប់រង្វង់ដៃធំ"។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកទស្សនាប្រមាណ ២៥.០០០ នាក់។

Top