• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកបោះឆ្នោតនៅតំបន់ពិសេស បាចឡុងវី ទៅបោះឆ្នោតមុនកាលកំណត់

នាថ្ងៃទី១៤ ខែមីនា អ្នកបោះឆ្នោតនៅតំបន់ពិសេស បាចឡុងវី (ទីក្រុង ហាយ ហ្វុង) បានទៅបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ មួយថ្ងៃមុនថ្ងៃបោះឆ្នោតជាតិ។

អ្នកបោះឆ្នោតនៅតំបន់ពិសេស បាចឡុងវី បានទៅបោះឆ្នោតជ្រើសតាំងសមាជិកសភា
នីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ មួយថ្ងៃមុនថ្ងៃបោះឆ្នោតជាតិ។ (រូបថត៖ VNA)

លោកស្រី ហ្វាម ធីឡឹន (ភូមិលេខ ១ តំបន់ពិសេសបាចឡុងវី) បានសម្តែងក្តីរីករាយដោយបានចូលរួមក្នុងទិវាបុណ្យពិសេសរបស់ប្រទេសជាតិយ៉ាងដូច្នេះថា៖

"ខ្ញុំពិតជារីករាយណាស់ដែលបានកាន់សន្លឹកឆ្នោត និងអនុវត្តន៍សិទ្ធិពលរដ្ឋរបស់ខ្លួន។ ជាពិសេសសម្រាប់អ្នកបោះឆ្នោតនៅតំបន់ពិសេស បាចឡុងវី ជាកោះឆ្ងាយដាច់ស្រយាលពីដីគោក ដែលត្រូវបានអនុញ្ញាតឲ្យបោះឆ្នោតមុនកាលកំណត់នោះ យើងមានអារម្មណ៍កាន់តែច្បាស់អំពីការទទួលខុសត្រូវដ៏ពិសិដ្ឋរបស់ខ្លួន។ យើងសង្ឃឹមថា បេក្ខជនដែលជាប់ឆ្នោតជាសមាជិកសភា ក៏ដូចជាសមាជិកក្រុមប្រឹក្សាប្រជាជនទីក្រុង នឹងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់តំបន់ពិសេស បាចឡុងវី ដើម្បីឱ្យទីនេះមានទេសភាពកាន់តែស្រស់ស្អាត ហើយក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មសម្រាប់ការនេសាទ ដ៏ធំមួយនៅតំបន់ឈូងសមុទ្រភាគខាងជើង”។

បាច់ឡុងវី គឺជាកោះឆ្ងាយបំផុតនៅក្នុងឈូងសមុទ្រខាងជើង ដែលមានចម្ងាយជាង ១១០ គីឡូម៉ែត្រពីដីគោក៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ខិតខំប្រឹងប្រែងដើម្បីជម្រុញទំហំពាណិជ្ជកម្មវៀតណាម-ថៃ សម្រេចឲ្យបាន ២៥ ពាន់លានដុល្លារអាមេរិក

ខិតខំប្រឹងប្រែងដើម្បីជម្រុញទំហំពាណិជ្ជកម្មវៀតណាម-ថៃ សម្រេចឲ្យបាន ២៥ ពាន់លានដុល្លារអាមេរិក

នៅរសៀលថ្ងៃទី ១៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោកស្រី Urawadee Sriphiromya ឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាម។

Top