• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកនយោបាយឥណ្ឌា៖ គោលនយោបាយការបរទេសសកម្មរបស់វៀតណាមរួមចំណែកកំណត់រូបរាងអនាគតរបស់ប្រទេសជាតិ

ក្នុងបរិបទសកលដែលកាន់តែស្មុគស្មាញ ការដែលលោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹមបានគូសបញ្ជាក់លើបញ្ហាអាទិភាពចំនួន ៥នៃកិច្ចការបរទេសរបស់វៀតណាម ក្នុងនោះ មានការបន្តលើកកំពស់ទំនាក់ទំនងការ ទូតពហុភាគី លើកកំពស់តួនាទីជាសមាជិកសកម្ម និងមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ បានបង្ហាញពីការប្តេជ្ញាចិត្តសំខាន់របស់វៀតណាមក្នុងការបង្កើនការចូលរួមជាសកល។

នេះជាការវាយតម្លៃរបស់លោក G. Devarajan អគ្គលេខាធិការនៃគណបក្ស AIFB  (All India Forward Bloc) ដែលបានលើកឡើងនាពេលថ្មីៗនេះ។

យោងតាមលោក Devarajan រាល់អាទិភាពដែលលោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម ដាក់ចេញ គឺសមស្របជាមួយនឹងផលប្រយោជន៍រយៈពេលវែងរបស់វៀតណាម។ ការបង្កើនការទូតពហុភាគី និងពង្រីកតួនាទីសកម្មក្នុងសហគមន៍អន្តរជាតិ នឹងរួមចំណែក លើកកំពស់យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម តាមរយៈការទាក់ទាញការវិនិយោគពីបរទេស ពង្រឹងភាពជាដៃគូពាណិជ្ជកម្ម និងការចូលទៅកាន់ទីផ្សារថ្មីៗ; លើកកំពស់ឥទ្ធិពលរបស់វៀតណាម ជួយប្រទេសជាតិការពារផលប្រយោជន៍ជាតិក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ ហើយទន្ទឹមនឹងនោះ នាំមកឲ្យវៀតណាមនូវមូលដ្ឋានគ្រឹះសម្រាប់លើកកំពស់តម្លៃរបស់ខ្លួន រួមទាំងការគោរពច្បាប់អន្តរជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី ជាពិសេសក្នុងបរិបទនៃភាពតានតឹងនៅសមុទ្រខាងកើត។

លោក Devarajan បានសង្កត់ធ្ងន់ថា គោលនយោបាយការបរទេសសកម្មរបស់វៀតណាមនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់រូបរាងអនាគតរបស់វៀតណាមជាប្រទេស មានឥទ្ធិពល និងមានភាពធន់នៅក្នុងឆាកអន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top