• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកជំនាញអន្តរជាតិមានសុទិដ្ឋិនិយមអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម -EU

ទីភ្នាក់​ងារព័ត៌មាន AP របស់អាមេរិកនាថ្ងៃទី ៨ ខែមិថុនា បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា  “វៀត​ណាម​ ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU ដើម្បីជំរុញកំណើនសេដ្ឋកិច្ច” ។
 
អត្ថបទ​នេះបានបញ្ជាក់ថា EVFTA ត្រូវបាន រំពឹងថានឹងជួយវៀតណាមបង្កើនសមត្ថភាពប្រកួតប្រជែង និងកម្លាំង​ទាក់​ទាញចំពោះវិនិយោគិនបរទេស។ រហូតមកដល់ពេលនេះ នៅតំបន់អាស៊ីអាគ្នេយ៍ ក្រៅពីសិង្ហបុរី មានតែ​វៀត​ណាម ដែលជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU។ ទីភ្នាក់ងារព័ត៌មាន AP ក៏បាន​ដកស្រង់សម្តីរបស់លោក Michael Sieburg ដែលជាដៃគូរបស់ YCP Solidiance (ក្រុមហ៊ុន​ប្រឹក្សា​យោបល់​យុទ្ធសាស្ត្រ​ នៃ YCP Group ) បានអះអាងថា “EVFTA នឹងក្លាយជាកម្លាំងចលករដ៏សកម្ម ដើម្បី​ទាក់​ទាញ​វិនិយោគិន​មកវៀតណាម”។ តាមរយៈ EVFTA វិនិយោគិននានាមានគោល​បំណងចង់​ស្វែងរក​ឱកាស​វិនិយោគ​នៅវៀត​ណាម​។”
 
ទន្ទឹមនឹងនេះ សម្ព័ន្ធសមាគមអឺរ៉ុបប្រចាំនៅវៀតណាម (EroCham) នាថ្ងៃទី ៨ខែមិថុនា ក៏បាន​ចេញសេចក្ដី​ប្រកា​ស​មួយ ដោយវាយតម្លៃខ្ពស់ចំពោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាង EU - វៀតណាមថា “ EVFTA មានសារៈ​សំខាន់​​ជាងពេលណាៗទាំងអស់ ក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្ម និងជំងឺរាតត្បាត Covid-19 ដោយធ្វើ​ឲ្យ​សកម្មភាព​ពាណិជ្ជកម្មត្រូវអាក់ខាន ដែលមិនធ្លាប់មានតាំងពីរមុនមក”៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top