• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកជំនាញព្រមាន​ថាពិភពលោក​មិនទាន់ត្រៀម​ខ្លួនជាស្រេច​ឆ្លើយតបនឹង​ជំងឺ​រាតត្បាតថ្មីឡើយ

របាយការណ៍វាយតម្លៃរយៈពេលមួយឆ្នាំនេះបានឲ្យដឹងថា ពិភពលោកនៅតែកំពុងធ្វើសកម្មភាពរាយប៉ាយ ហើយប្រការនេះកំពុងបង្កើតបុព្វបទសម្រាប់ជំងឺរាតត្បាតផ្សេងទៀត។

  បុគ្គលិកពេទ្យព្យាបាលអ្នកជំងឺរាតត្បាតកូវីដ ១៩ នៅមន្ទីរពេទ្យបណ្តោះអាសន្នក្នុងទីក្រុងសៀងហៃ ប្រទេសចិន (រូបថត៖ THX/VNA)  

រាល់ការខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ជាសកល សំដៅទប់ស្កាត់ការគំរាមកំហែងពីជំងឺរាតត្បាតថ្មីនាពេលខាងមុខនៅតែមានភាពយឺតយ៉ាវ និងរាយប៉ាយ ដែលនាំឲ្យពិភពលោកស្ថិតក្នុងស្ថានការណ៍មិនទាន់បានត្រៀមខ្លួនជាស្រេច ដូចកាល ដែលជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើង។ គណៈកម្មការអ្នកជំនាញឯករាជ្យបានប្រកាសដូច្នេះនៅក្នុងរបាយការណ៍ ដែលបានប្រកាសនាថ្ងៃទី ១៨ ឧសភា។

របាយការណ៍វាយតម្លៃរយៈពេលមួយឆ្នាំនេះបានឲ្យដឹងថា ពិភពលោកនៅតែកំពុងធ្វើសកម្មភាពរាយប៉ាយ ហើយប្រការនេះកំពុងបង្កើតបុព្វបទសម្រាប់ជំងឺរាតត្បាតផ្សេងទៀត។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោកស្រី Clark បានអះអាងថា ជាទូទៅ ពិភពលោកនៅតែប្រើប្រាស់ឧបករណ៍ និងប្រព័ន្ធដែលមានតាំងពីខែធ្នូ ឆ្នាំ ២០១៩ ដើម្បីឆ្លើយតបទៅនឹងគ្រោះអាសន្ននៃជំងឺរាតត្បាត។ យោងតាមលោកស្រីបានឲ្យដឹងថា ឧបករណ៍ទាំងនេះមិនគ្រប់គ្រាន់ឡើយ។

ម៉្យាងវិញទៀត លោកស្រីក៏បានវាយតម្លៃខ្ពស់ចំពោះការងារធ្វើកំណែទម្រង់នៅកម្រិតពិភពលោក ដើម្បីទប់ស្កាត់គ្រោះអាសន្នកើតមានជំងឹរាតត្បាតថ្មី ជាមួយយន្តការថ្មីៗជាច្រើន ដែលបានបង្កើតឡើងបន្ទាប់ពីជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើង ដើម្បីជួយចែកចាយវ៉ាក់សាំងប្រមាណ ១,៥ ពាន់លានដូសដល់ ប្រទេសក្រីក្រ។ បច្ចុប្បន្ននេះ ភាគីពាក់ព័ន្ធនានាកំពុងឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយ ដើម្បីធានាប្រភពថវិកាប្រកបដោយសុវត្ថិភាព និងបត់បែនសម្រាប់ WHO ខណៈពេលដែលផែនការបង្កើតមូលនិធិឆ្លើយតបនឹងជំងឺរាតត្បាតកំពុងត្រូវបានកំណត់រូបរាងផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top