• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកជំងឺ Covid-19 ជាច្រើននៅវៀតណាមបានសះស្បើយ

ហេតុដូច្នេះ គិតដល់ត្រឹមវេលាម៉ោង១២ថ្ងៃ ទី៣០មីនា វៀតណាមបានកត់ត្រាអ្នកជំងឺ Covid-19 ចំនួន ១៩៤ នាក់ ក្នុងនោះ៥៥នាក់ត្រូវបានព្យាបាល ជាសះស្បើយ។

នាព្រឹកថ្ងៃទី៣០មីនា មន្ទីរពេទ្យត្រូពិកមជ្ឈឹមមូលដ្ឋាន Dong Anh (ហាណូយ) បានអនុញ្ញាតឲ្យអ្នកជំងឺ Covid-19 ចំនួន២៧ត្រូវបានចេញពី មន្ទីរពេទ្យ។ តាមការណែនាំថ្មីបំផុតរបស់ក្រសួងសុខាភិបាលបានកំណត់ថា អ្នកជំងឺ Covid-19 បន្ទាប់ពីចេញពីមន្ទីរពេទ្យនឹងត្រូវបន្តដាក់ខ្លួននៅដាច់ដោយឡែកនៅផ្ទះហើយតាមដានសុខភាពក្នុងរយៈពេល១៤ថ្ងៃបន្តទៀត។

នាថ្ងៃដដែល មន្ទីរពេទ្យព្យាបាលជំងឺផ្លូវដង្ហើមស្រួចស្រាវ Cu Chi ទីក្រុងហូជីមិញ បានប្រកាសអ្នកជំងឺ Covid-19 ចំនួន៣នាក់បន្ថែមទៀតត្រូវបានព្យាបាលឲ្យសះស្បើយ។ ក្នុងនោះ មានជនបរទេសមួយនាក់និងជន វៀតណាមពីរនាក់។

ហេតុដូច្នេះ គិតដល់ត្រឹមវេលាម៉ោង១២ថ្ងៃទី៣០មីនា វៀតណាមបាន កត់ត្រាអ្នកជំងឺ Covid-19 ចំនួន១៩៤នាក់ ក្នុងនោះ៥៥នាក់ត្រូវបានព្យាបាលជាសះស្បើយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នារសៀលថ្ងៃទី ២៤ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានជួបជាមួយតំណាងអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រឆ្នើមៗក្នុងវិស័យសុខាភិបាល និងបណ្តានាយកមន្ទីរពេទ្យមជ្ឈិម ក្នុងឱកាសខួបលើកទី ៧១ នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ ខែកុម្ភៈ)។

Top